នាយករដ្ឋមន្រ្តីអ៊ីតាលីលោក Giuseppe Conte មានប្រសាន៍ថា សំណើរបស់សហគមន៍អឺរ៉ុបដើម្បីទប់ស្កាត់សេដ្ឋកិច្ចមិនឱ្យរងផលប៉ះពាល់ពីការផ្ទុះឡើងនៃមេរោគ Covid-១៩ គឺគ្រប់គ្រាន់ទេ ហើយត្រូវការជំនួយបន្ថែមទៀតដើម្បីជួយប្រទេសដែលរងគ្រោះពីវីរុសនេះ។
ការិយាល័យរបស់លោក Conte ចេញសេចក្តីថ្លែងការណ៍មួយខណៈពេលដែលការប្រាស្រ័យទាក់ទងគ្នាជាមួយមេដឹកនាំសហគមន៍អឺរ៉ុបនៅតែបន្តនៅថ្ងៃព្រហស្បតិ៍នេះ ដោយលោកមានប្រសាសន៍ថា ប្រទេសអ៊ីតាលីមិនទទួលយកសំណើរហិរញ្ញវត្ថុដែលសហគមន៍បានស្នើឡើង ហើយនវានុវត្តហិរញ្ញវត្ថុគឺមានភាពចាំបាច់។ លោកមានប្រសាសន៍ថា លោកបានផ្តល់ពេលវេលាចំនួន ១០ថ្ងៃដល់ទីក្រុង Brussels ដើម្បីរកដំណោះស្រាយឱ្យបានប្រសើរជាងមុន ដោយលោកពុំមានប្រសាសន៍លម្អិតបន្ថែមពីអ្វីដែលប្រទេសអ៊ីតាលីអាចនឹងធ្វើបានឡើយ ប្រសិនបើពុំមានដំណោះស្រាយណាមួយត្រូវបានធ្វើឡើង។
យោងតាមប្រភពភ្នាក់ងារសារព័ត៌មានបានអោយដឹងថា ប្រទេសអ៊ីតាលី ប្រទេសអេស្ប៉ាញ និងប្រទេសបារាំងរួមគ្នាអំពាវនាវដល់សហគមន៍អ៊ឺរ៉ុបឱ្យផ្តល់ប្រាក់កម្ចីរួមគ្នា ប៉ុន្តែគំនិតនេះត្រូវបានរារាំងដោយប្រទេសអាឡឺម៉ង់។ ទីក្រុង Berlin ទទួលបានការគាំទ្រពីក្លឹបរបស់សមាជិកសហភាពអឺរ៉ុប ដែលឆ្លុះបញ្ចាំងពីការបាក់នៃកិច្ចពិភាក្សាប្លុក(bloc)ស្តីពីផែនការថវិកាសម្រាប់រយៈពេលវែងនៅខែមុន។
ចំនួនឆ្លងប្រទេសអ៊ីតាលីស្ទើរតែកើនដល់ចំនួនឆ្លងនៅប្រទេសចិន ដោយវីរុសនេះផ្ទុះដំបូងនៅខែធ្នូ ប៉ុន្តែក្រោយមកចំនួនអ្នកស្លាប់ក្នុងប្រទេសអ៊ីតាលីកើនឡើងដល់ចំណាត់ថ្នាក់លេខមួយនៅលើពិភពលោកដែលបណ្តាលមកពីវីរុសនេះ ដោយមានចំនួនអ្នកឆ្លងកើនដល់ចំនួន ៨,១៦៥ នាក់នៅល្ងាចថ្ងៃព្រហស្បតិ៍។
លោក Conte បន្ថែមថា នាយករដ្ឋមន្ត្រីអេស្ប៉ាញលោក Pedro Sanchez បានគាំទ្រដល់ការដាក់កំណត់ពេលវេលារបស់ប្រទេសអ៊ីតាលី។ ប្រទេសអេស្បាញរងការវាយលុកយ៉ាងខ្លាំងពីវីរុសដោយមានករណីឆ្លងច្រើនជាង ៥៦,០០០ករណី និងមានមនុស្សស្លាប់ច្រើនជាង ៤០០០នាក់។
ជនជាតិអ៊ីតាលីជាច្រើនមានការធុញទ្រាន់ចំពោះការខ្វះកិច្ចគាំទ្រពីសហគមន៍អ៊ឺរ៉ុប ដោយអតីតនាយករដ្ឋមន្ត្រីបារាំង Franco Frattini ប្រាប់សារព័ត៌មាននៅសប្តាហ៍នេះថា ប្រទេសអ៊ីតាលីត្រូវបានគេទុកឱ្យប្រឈមមុខនឹងវីរុសតែម្នាក់ឯង។ ទន្ទឹមនឹងនេះដែរប្រទេសចិន រុស្ស៊ី និងសូម្បីតែប្រទេសគុយបាក៏បានបញ្ជូនការផ្គត់ផ្គង់ និងបុគ្គលិកពេទ្យទៅកាន់ប្រទេសអ៊ីតាលី ដើម្បីជួយដល់ប្រព័ន្ធសុខាភិបាលអ៊ីតាលី ដែលប្រឈមនឹងការឆ្លងរាលដាល។
ទោះបីជាការរីករាលដាលនៃវីរុសនៅតែបន្តផ្តាច់ជីវិត និងបង្កភាពស្មុគស្មាញលើផ្នែកធនធានវេជ្ជសាស្រ្តក៏ដោយ វិធានការបិទច្រកផ្សេងៗអនុវត្តឡើងដើម្បីកាត់បន្ថយការរីករាលដាល ដែលបានជះឥទ្ធិពលយ៉ាងខ្លាំងដល់សេដ្ឋកិច្ចរបស់ប្រទេសអ៊ីតាលី ដោយសេដ្ឋកិច្ចអ៊ីតាលីរងផលប៉ះពាល់រួចទៅហើយ ដោយសារតែបញ្ហាសារពើពន្ធ និងរូបិយវត្ថុដ៏តឹងរឹងរបស់សហភាពអឺរ៉ុប៕

ប្រភពព័ត៌មានRT ផ្សាយថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០









