ភ្នាក់ងារ FBI និយាយថា បុរសម្នាក់ចង់បំផ្ទុះគ្រាប់បែកនៅមន្ទីរពេទ្យ ចំពេលការរីករាលដាលមេរោគត្រូវបានសម្លាប់ នៅរដ្ឋមីសសួរី សហរដ្ឋអាមេរិក

0

មន្រ្តីបាននិយាយកាលពីថ្ងៃពុធថា បុរសម្នាក់ត្រូវគេសង្ស័យរៀបចំផែនការបំផ្ទុះគ្រាប់បែកនៅមន្ទីរពេទ្យមីសសួរី ដោយសារការមិនសប្បាយចិត្តជាមួយនឹងវីរុសកូរ៉ូណានេះ តែត្រូវសម្លាប់នៅក្នុងការបាញ់ប្រហារជាមួយភ្នាក់ងារFBI ។

យោងតាមរបាយការណ៍របស់ NBC News និយាយថា លោក Timothy Wilson វ័យ៣៦ឆ្នាំបានទទួលមរណភាពនៅថ្ងៃអង្គារនៅក្រុងប៊ែតុន រដ្ឋមិសសួរីជាយក្រុងកែនសាស បន្ទាប់ពីសមាជិកក្រុមភេរវកម្ម FBI បានព្យាយាមចាប់ខ្លួនគាត់។ តែវាមិនច្បាស់ទេថា តើលោក Timothy Wilson រងរបួសដោយសារភ្នាក់ងារ FBI ឬគាត់ស្លាប់ដោយការធ្វើអត្តឃាតនោះទេ។ ក្រុមមន្រ្តីបាននិយាយថា គាត់មានប្រដាប់អាវុធ ហើយបន្ទាប់ពីត្រូវបានគេបាញ់សម្លាប់រួចបញ្ជូនទៅកាន់មន្ទីរពេទ្យ ដែលក្រោយមកគេបានប្រកាសថាស្លាប់។ ឧប្បត្តិហេតុនេះនឹងត្រូវបានស៊ើបអង្កេតដោយផ្នែកអធិការកិច្ចរបស់ FBI នីតិវិធីស្តង់ដារសម្រាប់ការបាញ់ប្រហារដែលពាក់ព័ន្ធនឹងភ្នាក់ងារ។

មន្ត្រី FBI ពណ៌នាអំពីលោក Timothy Wilson ជាក្រុមជ្រុលនិយមដែលមានឥទ្ធិពល ដែលគេស្គាល់ថាពូជសាសន៍ និងការស្អប់សាសនា និងមនោគមវិជ្ជាប្រឆាំងរដ្ឋាភិបាល។ FBI និយាយថា Timothy Wilson គឺជាកម្មវត្ថុសម្រាប់ការស៊ើបអង្កេតភេរវកម្មមួយ នៅក្នុងស្រុករយៈពេលមួយខែ ដែលបង្ហាញថាគាត់មានបំណងប្រព្រឹត្តអំពើភេរវកម្មជាពិសេសការបំផ្ទុះគ្រាប់បែក និងបានកំណត់គោលដៅជាច្រើនរួមមានសាលាដែលមានសិស្សស្បែកខ្មៅច្រើន កន្លែងសាលាប្រជុំ និងវិហារអ៊ីស្លាមមួយទៀតផង៕

ប្រភពព័ត៌មានពី NBC ចេញផ្សាយថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here