យោធាសហរដ្ឋអាមេរិកបានលុបចោលការធ្វើសមយុទ្ធទ្រង់ទ្រាយធំមួយដែលពាក់ព័ន្ធនឹងកងទ័ពរាប់ពាន់នាក់នៅក្នុងប្រទេសហ្វីលីពីនដោយសារតែជំងឺឆ្លងកូរ៉ូណានេះ។ ទីភ្នាក់ងារសារព័ត៌មាន AFP ដកស្រង់សម្តីមេបញ្ជាការកងទ័ពជើងទឹកឥណ្ឌូ – ប៉ាស៊ីហ្វិកលោក Phil Davidson និយាយថាការសម្រេចចិត្តដើម្បីផ្អាកនូវសមយុទ្ធ Balikatan ឆ្នាំ ២០២០ ត្រូវបានធ្វើឡើងខាងមុខនេះគឺដោយសារតែមើលឃើញពីស្ថានភាពនសការរាតត្បាតរបស់មេរោគ Covid-19 និងដើម្បីផលប្រយោជន៍សុខភាព និងសុវត្ថិភាពនៃប្រទេសទាំងពីរផងដែរ។
ការធ្វើសមយុទ្ធនេះដែលគ្រោងធ្វើនៅថ្ងៃទី ៤-១៥ ខែឧសភាខាងមុខនេះនឹងមានការចូលរួមពីសំណាក់កងទាហានជាង ១ ម៉ឺននាក់មកពីសម្ព័ន្ធមិត្តដ៏យូរអង្វែងទាំងពីរ និងក្រុមមួយមកពីប្រទេសអូស្ត្រាលីផងដែរ។ កងទ័ពអាមេរិកជាច្រើនដែលចូលរួមនៅក្នុងព្រឹត្តិការណ៍ Balikatanឬ ‘Shoulder to Shoulder’ នៅក្នុង Tagalog ជាធម្មតាពួកគេមកពីមូលដ្ឋាននៅក្នុងប្រទេសជប៉ុន និងកូរ៉េខាងត្បូងដែលប្រទេសទាំងនេះគឺត្រូវគេរាយការណ៍ពីករណីនៃការឆ្លងវីរុសកូរ៉ូណាខ្ពស់ផងដែរ៕

ប្រភព RT ចុះផ្សាយថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០២០









