ប្រទេសវៀតណាមមានគោលបំណងរក្សាចំនួនករណីឆ្លងមេរោគ Covid-19 អោយនៅក្រោម ១០០០ ករណី

0

រដ្ឋាភិបាលនិយាយថាប្រទេសវៀតណាមមានគោលបំណងរក្សាចំនួនករណីឆ្លងវីរុសកូរ៉ូណាក្នុងប្រទេសនេះអោយនៅក្រោម ១០០០ ករណី។ សេចក្តីថ្លែងការណ៍នេះកើតឡើងនៅពេលដែលចំនួនករណីដែលបានបញ្ជាក់នៅក្នុងប្រទេសអាស៊ីអាគ្នេយ៍គឺមានការឆ្លងកើនឡើងច្រើនជាង ១៥០ នាក់នៅថ្ងៃសុក្រនេះ។លោកឧបនាយករដ្ឋមន្រ្តី Vu Duc Dam មានប្រសាសន៍ថា“យើងប្តេជ្ញាថានឹងរក្សាចំនួនករណីរបស់មេរោគ COVID-19 នេះមិនឱ្យលើសពី ១០០០ នាក់នោះទេ” ។ ប្រទេសវៀតណាមនឹងកំណត់ការហោះហើរក្នុងស្រុកនិងបញ្ឈប់ការជួបជុំជាសាធារណៈរយៈពេលពីរសប្តាហ៍ចាប់ពីថ្ងៃសៅរ៍នេះក្នុងគោលបំណងដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុសនេះ។ ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រនិយាយថាទីក្រុងហាណូយបានផ្លាស់ប្តូរការហាមឃាត់រាល់ជនបរទេសទាំងអស់ ការផ្អាកជើងហោះហើរអន្តរជាតិ និងការដាក់មនុស្សរាប់ម៉ឺននាក់អោយនៅដាច់ដោយឡែកផងដែរ៕

ប្រភព RT ចុះផ្សាយថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here