ប្រទេសជប៉ុនត្រូវគេរាយការណ៍ថាមានការឆ្លងវីរុសកូរ៉ូណាចំនួន ៤០ ករណីថ្មីបន្ថែមទៀតកាលពីថ្ងៃសុក្រនេះ។ អភិបាលខេត្តនៃទីក្រុងតូក្យូអំពាវនាវដល់ប្រជាជនធ្វើការរង់ចាំរហូតដល់ឆ្នាំក្រោយសម្រាប់ពិធីជប់លៀងនៅក្នុងនិទាឃរដូវបែបប្រពៃណីរបស់ប្រទេសជប៉ុនដើម្បីមើលការចេញផ្កាឈឺរីនោះ។ លោកស្រី Yuriko Koike ប្រាប់អ្នកយកព័ត៌មានថា ការទប់ស្កាត់ការផ្ទុះឡើងក្នុងតំបន់នេះគឺជាតម្រូវការជាមុនសម្រាប់រៀបចំព្រឹត្តិការណ៍អូឡាំពិកប្រកបដោយជោគជ័យបន្ទាប់ពីព្រឹត្តិការណ៍នេះត្រូវពន្យារពេលរហូតដល់ឆ្នាំក្រោយខាងមុខនេះ។ប្រសិនបើការប្រកួតកីឡាអូឡាំពិកនឹងត្រូវធ្វើឡើងនារដូវផ្ការីកខាងមុខនេះមែននោះ នាងសង្ឃឹមថានឹងនាំយកការប្រណាំងម៉ារ៉ាតុងត្រឡប់មកកាន់ទីក្រុងតូក្យូវិញផងដែរ។ ការរត់ម៉ារ៉ាតុងនេះត្រូវផ្លាស់ប្តូរទីតាំងនៅឆ្នាំនេះទៅកាន់សាប៉ូរ៉ូ (Sapporo ) វិញដោយសារអាកាសធាតុក្តៅខ្លាំងពេក។ រ៉យទ័រនិយាយថាការកើនឡើងនៃការឆ្លងវីរុសកូរ៉ូណានៅសប្តាហ៍នេះកើនឡើងដល់ ២៥៩ នៅទីក្រុងតូក្យូកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ៕

ប្រភព RT ចុះផ្សាយថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០២០









