មេដឹកនាំសហគមន៍អ៊ឺរ៉ុបជាច្រើនពិចារណាទៅលើរឿងអាកាសធាតុក្នុងផែនការស្តារមេរោគឆ្លងវីរុសកូរ៉ូណានេះ

0

មេដឹកនាំសហគមន៍អ៊ឺរ៉ុបជាច្រើនរូបបានឯកភាពគ្នាថាផែនការស្តារសេដ្ឋកិច្ចពីការឆ្លងវីរុសកូរ៉ូណានេះគួរតែយកចិត្តទុកដាក់ចំពោះគោលបំណងរបស់ខ្លួនក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុផងដែរ។ បន្ទាប់ពីសន្និសីទវីដេអូរយៈពេល ៦ ម៉ោងមេដឹកនាំអឺរ៉ុបទាំង ២៧ រូបយល់ព្រមកាលពីល្ងាចថ្ងៃព្រហស្បតិ៍នេះដើម្បីសម្របសម្រួលផែនការស្តារសេដ្ឋកិច្ចដែលរងការប៉ះពាល់ដោយសារតែមេរោគឆ្លងកូរ៉ូណានេះ។

សេចក្តីថ្លែងការណ៍មួយនិយាយថាមេដឹកនាំបានឯកភាពថាវាគួរតែពិពណ៌នាអំពីគោលបំណងកាត់បន្ថយការបំភាយឧស្ម័នដែលធ្វើឱ្យផែនដីក្តៅសម្រាប់សហភាពអ៊ឺរ៉ុបនេះ។ គណៈកម្មាធិការប្រតិបត្តិរបស់សហភាពអ៊ឺរ៉ុបចង់អោយប្រទេសជាសមាជិកចំនួន ២៧ របស់ខ្លួនចុះហត្ថលេខានៅឯកិច្ចប្រជុំកំពូលមួយនៅក្នុងខែមិថុនខាងមុខនេះ ។ រដ្ឋាភិបាលនៅ Warsaw ព្រមានថាជំងឺរាតត្បាតនេះនឹងធ្វើឱ្យគោលដៅនៃការសម្រេចទៅលើរឿងអាកាសធាតុរបស់សហភាពអឺរ៉ុបពិបាកទៅដល់គោលដៅណាស់៕

ប្រភព RT ចុះផ្សាយថ្ងៃទី ២៧ ខែមីនា ​ឆ្នាំ ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here