យោងតាមការគណនារបស់ទីភ្នាក់ងារព័ត៌មាន AFP ឱ្យដឹងថាការឆ្លងរាលដាលនៃជំងឺរាតត្បាត Covid-19 បានសម្លាប់មនុស្សជាង ៣០,០០០ នាក់នៅជុំវិញពិភពលោក។ ជនរងគ្រោះប្រមាណ ២០០០០ នាក់ស្ថិតនៅអឺរ៉ុបដែលអ៊ីតាលី និងអេស្ប៉ាញនៅតែជាប្រទេសដែលរងគ្រោះខ្លាំងជាងគេ។
សាកលវិទ្យាល័ Johns Hopkins University នៅរដ្ឋ Maryland ដែលតាមដានចំនួនអ្នកស្លាប់ Covid-19 ក៏បានធ្វើបច្ចុប្បន្នភាពចំនួនអ្នកស្លាប់ដែលមានចំនួនច្រើនជាង ៣០០០០ នាក់។ នៅក្នុងប្រទេសកំណើតរបស់សារព័ត៌មាន AFP ប្រទេសបារាំង អាជ្ញាធរនិយាយថាមនុស្ស ៣១៩ នាក់ស្លាប់ដោយសារជំងឺនេះកាលពីថ្ងៃសៅរ៍ដោយចំនួនអ្នកស្លាប់សរុបកើនឡើងដល់ ២៣១៤ នាក់ហើយ៕

ប្រភព RT ចុះផ្សាយថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០២០









