ចំនួនករណីឆ្លងវីរុសកូរ៉ូណានៅប្រទេសអាឡឺម៉ង់កើនឡើង ៣៩៦៥ ក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះដែលបង្ហាញពីការថយចុះគួរឱ្យកត់សម្គាល់នៃចំនួនអ្នកឆ្លងថ្មីដែលត្រូវបានរកឃើញនៅក្នុងប្រទេសនេះ។ តួលេខចេញផ្សាយដោយវិទ្យាស្ថាន Robert Koch (RKI) កាលពីថ្ងៃអាទិត្យនេះបង្ហាញថាចំនួនករណីដែលបានបញ្ជាក់នៅក្នុងប្រទេសអាឡឺម៉ង់កើនឡើងដល់ ៥២៥៤៧ កើនឡើងពីចំនួន ៤៨.៥៨២ កាលពីថ្ងៃមុននេះ។ វិទ្យាស្ថាននេះក៏រាយការណ៍ពីការស្លាប់ថ្មីចំនួន ៦៤ នាក់ដែលនាំឱ្យមានអ្នកស្លាប់ទូទាំងប្រទេសដល់ ៣៨៩ នាក់។
ទិន្នន័យនេះបង្ហាញថាអត្រានៃការឆ្លងថ្មីអាចនឹងថយចុះ។ កាលពីថ្ងៃសៅរ៍ប្រទេសនេះចុះបញ្ជីករណីឆ្លងនេះចំនួន ៦២៩៤ ករណី។ លោកស្រីអធិការបតី Angela Merkel កាលពីថ្ងៃសៅរ៍នេះជំរុញឱ្យអាឡឺម៉ង់បន្តសហការជាមួយនឹងការបិទទូទាំងប្រទេសក្នុងគោលបំណងបញ្ឈប់ការឆ្លងរាលដាលនៃវីរុសនេះដោយសង្កត់ធ្ងន់ថាចំនួននៃការឆ្លងមេរោគប្រចាំថ្ងៃត្រូវតែត្រូវបានកាត់បន្ថយយ៉ាងខ្លាំងមុនពេលវិធានការតឹងរឹងត្រូវបានបន្ធូរបន្ថយ។

ប្រភព RT ចុះផ្សាយថ្ងៃទី ២៩ ខែមីនា ឆ្នាំ ២០២០









