ប្រទេសចិនដំណើរការឡើងវិញជើងហោះហើរអ្នកដំណើរក្នុងស្រុកនៅហ៊ូប៉ី បន្ទាប់ពីបន្ធូរបន្ថយការរឹតបន្តឹងប្រឆាំងនឹងមេរោគ Covid-១៩

0

ទីក្រុងប៉េកាំងអនុញ្ញាតឱ្យមានការធ្វើដំណើរតាមអាកាសស៊ីវិលនៅក្នុងតំបន់ហ៊ូប៉ីរបស់ខ្លួនដែលការផ្ទុះឡើងនៃមេរោគ Covid-១៩ បានចាប់ផ្តើមដំបូងបន្ទាប់ពីការរឹតបន្តឹងនៅក្នុងទីក្រុងសំខាន់ៗទាំងអស់ត្រូវបន្ធូរបន្ថយលើកលែងតែទីក្រុងវូហាន។ ការហោះហើរដឹកអ្នកដំណើរក្នុងស្រុកលើកដំបូងបានធ្វើឡើងនៅពាក់កណ្តាលអធ្រាត្រថ្ងៃអាទិត្យនេះសម្រាប់ទីក្រុងទាំងអស់នៃខេត្តហ៊ូប៉ីភាគកណ្តាលរបស់ប្រទេសចិនបានបន្តការធ្វើដំណើរតាមអាកាសស៊ីវិលជាធម្មតាឡើងវិញ លើកលែងតែទីក្រុងវូហាន។ មន្រ្តីនិយាយថាព្រលានយន្តហោះនៅក្នុងទីក្រុងធំៗដូចជា Xiangyang, Enshi និង Shennongjia  ដែលអាកាសយានដ្ឋានទាំងអស់ត្រូវបានបិទកាលពីខែមករានឹងត្រូវបើកដំណើរការសម្រាប់ជើងហោះហើរក្នុងស្រុកក្នុងសប្តាហ៍នេះឡើងវិញ។

អាកាសយានដ្ឋានធៀនហៃ (Tianhe Airport) នៅក្នុងទីក្រុងវូហាននឹងចាប់ផ្តើមជើងហោះហើរអ្នកដំណើរចាប់ពីពាក់កណ្តាលអធ្រាត្រថ្ងៃទី ៨ ខែមេសានៅពេលដែលការដាក់ឱ្យនៅដាច់ពីគេត្រូវបានគេរំពឹងថានឹងត្រូវដកចេញពីទីក្រុងនេះ។ វូហានគឺជាចំណុចកណ្តាលនៃការផ្ទុះឡើងនៃវីរុសនេះដែលបានជម្រុញឱ្យទីក្រុងប៉េកាំងអនុវត្តការទប់ស្កាត់យ៉ាងតឹងរ៉ឹងនៅក្នុងតំបន់នេះ។

ចំនួនករណីការឆ្លងមេរោគ Covid-19 ថ្មីបានធ្លាក់ចុះយ៉ាងខ្លាំងនៅហ៊ូប៉ី ហើយអាជ្ញាធរក៏ចាប់ផ្តើមបន្ធូរបន្ថយការរឹតត្បិតការធ្វើដំណើរនិងរៀបចំទីក្រុងសម្រាប់ការបន្តជីវិតធម្មតាឡើងវិញ។ ច្រើនជាង ៨១៣០០ ករណីនៃការឆ្លងមេរោគ Covid-១៩ កើតឡើងនៅក្នុងប្រទេសចិនដីគោកនេះ ហើយវាមានអ្នកស្លាប់ជាង ៣២០០ នាក់ផងដែរ៕

ប្រភព RT ចុះផ្សាយថ្ងៃទី ២៩ ខែមីនា ឆ្នាំ ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here