ក្រុមHouthis អះអាងថាបានបាញ់គ្រាប់រ៉ុក្កែត និងដ្រូនលើអារ៉ាប៊ីសាអូឌីត

0

អ្នកនាំពាក្យយោធាម្នាក់របស់ក្រុមHouthis ដែលគាំទ្រដោយអ៊ីរ៉ង់នៅក្នុងប្រទេសយេម៉ែនកាលពីថ្ងៃអាទិត្យនេះបាននិយាយថាកងកម្លាំងរបស់របស់ខ្លួនបានបាញ់គ្រាប់រ៉ុក្កែត និងដ្រូនទៅលើទីតាំងដែលងាយរងគ្រោះនានានៅក្នុងរដ្ឋធានីរីយ៉ាដរបស់ប្រទេសអារ៉ាប់ប៊ីសាអូឌីត និងនៅទីតាំងសេដ្ឋកិច្ច និងយោធាដែលស្ថិតនៅក្នុងទីក្រុងJazan និងAsir ក្បែរព្រំដែនប្រទេសយេម៉ែន។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអារ៉ាប៊ីសាអ៊ូឌីតបាននិយាយកាលពីថ្ងៃអាទិត្យថាប្រព័ន្ធការពារអាកាសរបស់ប្រទេសអារ៉ាប់ប៊ីសាអូឌីតបានស្ទាក់ចាប់មីស៊ីលផ្លោងចំនួណ២គ្រាប់កាលពីយប់ថ្ងៃសៅរ៍ដែលបានបាញ់ដោយក្រុមHouthi ឆ្ពោះទៅទីក្រុងRiyadh និងJazan៕

ប្រភពព័ត៌មានពី baghdadpost ចេញផ្សាយថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here