រដ្ឋមន្រ្តីក្រសួងការបរទេសអ៊ីរ៉ាក់លោកMohamad Al-Hakim បានជួបប្រជុំជាមួយតំណាងពិសេសនៃអគ្គលេខាធិការអង្គការសហប្រជាជាតិនៅអ៊ីរ៉ាក់លោកស្រីJeanine Hennis-Plasschaert។ ក្នុងអំឡុងពេលនៃកិច្ចប្រជុំនេះពួកគេបានពិភាក្សាគ្នាអំពីវិធីនៃកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងរដ្ឋធានីបាដាដ ជាមួយបេសកកម្មអង្គការសហប្រជាជាតិក៏ដូចជាការវិវឌ្ឍន៍ចុងក្រោយបំផុតនៅក្នុងស្ថានភាពនយោបាយនៅក្នុងប្រទេសអ៊ីរ៉ាក់ និងតំបន់។ លោកស្រីPlasschaert បានបង្ហាញពីឆន្ទៈនៃបេសកកម្មរបស់អង្គការសហប្រជាជាតិនៅក្នុងរដ្ឋធានីបាដាដគឺផ្តល់ការគាំទ្រដល់ប្រទេសអ៊ីរ៉ាក់ដែលជាផ្នែកមួយនៃការពង្រឹងកិច្ចខិតខំប្រឹងប្រែងដើម្បីប្រយុទ្ធប្រឆាំងនឹងមេរោគCorona។ ចំណែកឯលោកHakim ក៏បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់បេសកម្មអង្គការសហប្រជាជាតិនៅអ៊ីរ៉ាក់ និងតួនាទីរបស់ខ្លួនក្នុងការផ្តល់ជំនួយ និងការគាំទ្រផ្សេងៗ៕

ប្រភពព័ត៌មានពី baghdadpost ចេញផ្សាយថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០









