កូរ៉េខាងជើងនិយាយថា ពួកគេប្រើកាំជ្រួចបាញ់រ៉ុក្កែតធំជាងគេបំផុតដើម្បីបាញ់មីស៊ីលថ្មី

0

ទីក្រុងព្យុងយ៉ាងបញ្ជាក់ថា ពួកគេសាកល្បងបាញ់គ្រាប់រ៉ុក្កែតធំធុនធំថ្មីមួយទៀត ក្រោយពីទីក្រុងសេអ៊ូលរាយការណ៍ថា ប្រទេសកូរ៉េខាងជើងបាញ់មីស៊ីលរយៈចម្ងាយខ្លីចំនួន២ គ្រាប់ឆ្ពោះទៅសមុទ្រជប៉ុនចំពេលសមយុទ្ធកំពុងតែធ្វើបន្ត។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងរាយការណ៍ថា ការបាញ់បង្ហោះធ្វើឡើងនៅព្រឹកថ្ងៃអាទិត្យដោយពុំមានជួបបញ្ហាទេ ហើយប្រភពបន្ថែមថាការបាញ់ធ្វើឡើងដើម្បីផ្ទៀងផ្ទាត់លក្ខណៈយុទ្ធសាស្ត្រ និងបច្ចេក​ទេសរបស់ឧបករណ៍ ដែលបង្ហាញជាបន្តបន្ទាប់តាមរយៈការធ្វើតេស្តថ្មីៗនៅប្រទេសនៅឆ្ងាយពីគេ។

គេមិនច្បាស់ទេថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន​ បានចូលរួមសមយុទ្ធដើម្បីត្រួតពិនិត្យលើការបាញ់បង្ហោះដោយផ្ទាល់ឬយ៉ាងណាទេ។

មីស៊ីលរយៈចម្ងាយខ្លីចំនួន ២ ដើមបាញ់ចេញពីទីតាំងបាញ់បង្ហោះមួយនៅក្នុងទីក្រុង Wonsan នៅឆ្នេរសមុទ្រភាគខាងកើតប្រទេសនៅម៉ោង៦ និង១០នាទីព្រឹកម៉ោងក្នុងស្រុកនេះយោងតាមប្រភពយោធាកូរ៉េខាងត្បូង។ មីស៊ីលទាំងនោះបាញ់បានចម្ងាយ២៣០ គីឡូម៉ែត្រ (១៤៣ ម៉ាយ) ដោយឈានដល់រយៈកំពស់ ៣០ គីឡូម៉ែត្រ (១៨,៦ ម៉ាយ) មុនពេលហោះចូលសមុទ្រជប៉ុននៅខាងក្រៅតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ក្រុងតូក្យូ (EEZ) ។

ដោយតែងតែគោរពតាមបទបញ្ជាដែលខ្លួនបានកំណត់លើការបាញ់សាកល្បងមីស៊ីលផ្លោង និងនុយក្លេអ៊ែររយៈចម្ងាយឆ្ងាយថ្មីៗ ទីក្រុងព្យុងយ៉ាងបានចាត់វិធានការធ្វើសកម្មភាពមីស៊ីលរបស់ខ្លួនឡើងដល់កំរិតកំពូល ដោយការសាកល្បងថ្ងៃអាទិត្យក្លាយជាការសាកល្បងលើកទីបួនរបស់ប្រទេសកូរ៉េខាងជើងក្នុងរយៈពេលមួយខែ។

ប្រទេសកូរ៉េខាងជើងបានសម្រាកបាញ់រយៈពេល៣ខែក្រោយពីការធ្វើតេស្តនៅចុងខែវិច្ឆិកាដល់ដើមខែមីនា មុនពេលមានការបន្តបាញ់បង្ហោះថ្មី។ វាបានកើតឡើង ក្រោយពីទីក្រុងវ៉ាស៊ីនតោនបដិសេធមិនផ្លាស់ប្តូរវិធីសាស្រ្តរបស់ខ្លួនចំពោះកិច្ចចរចានុយក្លេអ៊ែរដែលជាប់គាំងដូចដែលក្រុងព្យុងយ៉ាងបានទាមទារ ស្វែងរកការដកទណ្ឌកម្មសេដ្ឋកិច្ចផ្នែកខ្លះជាថ្នូរនឹងការរំសាយអាវុធនុយក្លេអ៊ែរ។ ទីក្រុងវ៉ាស៊ីនតោនទទូចថា ប្រទេសកូរ៉េខាងជើងគួរតែពិនិត្យឡើងវិញលើសមត្ថភាពនុយក្លេអ៊ែររបស់ខ្លួនជាមុនសិន  មុនពេលធ្វើការពិចារណាអ្វីមួយ៕

ប្រភពព័ត៌មានRT ផ្សាយថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here