អ្នកនាំពាក្យរដ្ឋាភិបាលជាន់ខ្ពស់របស់ជប៉ុននិយាយកាលពីថ្ងៃចន្ទនេះថា វាមិនមានការពិតនោះទេចំពោះពាក្យចចាមអារាមដែលថា រដ្ឋាភិបាលគ្រោងនឹងប្រកាសភាពអាសន្នចាប់ពីថ្ងៃទី ១ ខែមេសាជុំវិញជំងឺរាតត្បាតវីរុសកូរ៉ូណានេះ។
ប្រធានលេខាធិការខុទ្ទកាល័យលោក Yoshihide Suga ក៏ប្រាប់អ្នកសារព័ត៌មានផងដែរថាកិច្ចប្រជុំតាមទូរស័ព្ទដែលរំពឹងទុករវាងនាយករដ្ឋមន្រ្តីលោក Shinzo Abe និងលោក Tedros Adhanom Ghebreyesus ប្រធានអង្គការសុខភាពពិភពលោកមិនមានអ្វីដែលត្រូវធ្វើជាមួយការសម្រេចចិត្តណាមួយថាតើត្រូវប្រកាសស្ថានភាពអាសន្ននៅក្នុងប្រទេសជប៉ុននោះ។
កាសែត Asahi រាយការណ៍កាលពីថ្ងៃច័ន្ទនេះថា ទីក្រុងតូក្យូនឹងបង្កើនការការពារខ្លួនរបស់ខ្លួនប្រឆាំងនឹងករណីនាំចូលដោយហាមឃាត់ការចូលរបស់ជនបរទេសជាច្រើនដែលធ្វើដំណើរមកពីសហរដ្ឋអាមេរិក ចិន កូរ៉េខាងត្បូង និងអឺរ៉ុបថែមទៀត។ ទោះយ៉ាងណាក៏ដោយ អ្នកនាំពាក្យក្រសួងការបរទេសនិយាយថារដ្ឋាភិបាលមិនបានធ្វើការសម្រេចចិត្តលើការហាមឃាត់នោះទេ៕

ប្រភព RT ចុះផ្សាយថ្ងៃទី ៣០ ខែមីនា ឆ្នាំ ២០២០









