នាយករដ្ឋមន្រ្តី Orban ទទួលបានអំណាចបន្ទាន់បើកចំហពីសភាដើម្បីប្រឆាំងនឹងវីរុស

0

នៅថ្ងៃចន្ទ នាយករដ្ឋមន្រ្តីហុងគ្រីលោក Viktor Orban ទទួលបានសិទ្ធិក្នុងការគ្រប់គ្រងពីក្រឹត្យដើម្បីប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃវីរុសកូរ៉ូណា។ គណបក្ស Fidesz របស់គាត់បានអនុម័តច្បាប់មួយនៅក្នុងសភា ដែលផ្តល់អំណាចបន្ថែមដោយបើកចំហដល់នាយករដ្ឋមន្រ្តី។បង្កើតច្បាប់បន្ថែមពេលប្រកាសអាសន្នបានបង្កឱ្យមានការរិះគន់ពីសំណាក់ក្រុមប្រឆាំង ក្រុមសិទ្ធិមនុស្ស និងក្រុមប្រឹក្សាអឺរ៉ុបដោយសារវាមិនមានពេលវេលាកំណត់។ ច្បាប់នេះមានកំណត់រយៈពេលជាប់គុករហូតដល់៥ឆ្នាំ ដែលជាវិធានការណ៍ដើម្បីទប់ស្កាត់មិនឱ្យមានការរីករាលដាលនៃមេរោគនិងអនុវត្តន៍លើអ្នកដែលផ្សព្វផ្សាយព័ត៌មានមិនពិតទាក់ទងនឹងវិបត្តិវីរុស។រដ្ឋាភិបាលមានប្រសាសន៍ថា ច្បាប់នេះនឹងផ្តល់អំណាចបន្ថែមដល់រដ្ឋមន្រ្តីដើម្បីអនុម័តនូវវិធានការណ៍ដែលចាំបាច់ដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុស ហើយសភាអាចដកហូតអំណាចពិសេសនេះវិញបាន។ Fidesz មានសំឡេងភាគច្រើន ២ភាគ ៣ នៅក្នុងសភា។ សមាជិកសភារបស់គណបក្សប្រឆាំងបានគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការគ្រប់គ្រងវិបត្តិ ប៉ុន្តែពួកគេនិយាយថា ពួកគេចង់បានពេលវេលាមានកំណត់ចំពោះអំណាចពិសេសរបស់រដ្ឋាភិបាល៕

ប្រភពព័ត៌មានRT ផ្សាយថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here