គណៈកម្មការអឺរ៉ុបនិយាយនៅថ្ងៃចន្ទថា បណ្តាប្រទេសសហគមន៍អ៊ឺរ៉ុបគួរតែអនុញ្ញាតឱ្យពលករចំណាកស្រុកតាមរដូវចំនួនរាប់រយនាក់ដែលជាអ្នកដាំ ឬប្រមូលផលដំណាំឆ្លងកាត់ព្រំដែន បើទោះបីជាមានវិធានការណ៍ជាតិដើម្បីទប់ស្កាត់ជំងឺឆ្លងក៏ដោយ។រដ្ឋនានានៅទូទាំងសហភាពអឺរ៉ុបទាំង ២៧រដ្ឋបានបង្កើតការត្រួតពិនិត្យនៅតាមព្រំដែនដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុស ប៉ុន្តែវាបណ្តាលឱ្យមានផលប៉ះពាល់ដល់ពេលវេលានៃការផ្គត់ផ្គង់ស្បៀងអាហារ និងសម្ភារៈវេជ្ជសាស្ត្រ ហើយក៏ដូចជាកម្មករឆ្លងដែន។នៅសប្តាហ៍មុន នាយកប្រតិបត្តិសហភាពអ៊ឺរ៉ុបជំរុញឱ្យបណ្តាប្រទេសសហគមន៍អ៊ឺរ៉ុបកំណត់ពេលវេលា ១៥នាទីសម្រាប់ចរាចរណ៍ទំនិញឆ្លងកាត់ព្រំដែន។ ទោះយ៉ាងណាច្រកឆ្លងកាត់ទាំងច្រកចូល និងច្រកចេញពីប្រទេសហុងគ្រីមានការកកស្ទះរហូតដល់៤គីឡូម៉ែត្រ (២,៥ ម៉ៃល៍) ។គណៈកម្មការនិយាយនៅថ្ងៃចន្ទថា បណ្តាប្រទេសនានាគួរតែបង្កើតនីតិវិធីសាមញ្ញ និងឱ្យបានឆាប់រហ័សដើម្បីធានាបាននូវការឆ្លងកាត់ព្រំដែនឱ្យបានរលូនសម្រាប់កម្មករសំខាន់ៗជាមួយនឹងសមតុល្យនៃការតាមដានសុខភាព។ ប្រជាជនប្រមាណចំនួន ១,៥លាននាក់រស់នៅក្នុងប្រទេសមួយនៃសហភាពអឺរ៉ុបហើយពួកគេទៅធ្វើការនៅប្រទេសមួយផ្សេងទៀត៕

ប្រភពព័ត៌មានRT ផ្សាយថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០









