ប្រទេសបារាំងនឹងផលិតម៉ាសចំនួន ១៥ លានម៉ាសក្នុងមួយសប្តាហ៍នៅចុងខែមេសានេះ

0

ប្រធានាធិបតីបារាំងលោក Emmanuel Macron និយាយកាលពីថ្ងៃអង្គារថាប្រទេសបារាំងគ្រោងនឹងបង្កើនផលិតផលក្នុងស្រុកសម្រាប់ការផលិតម៉ាស និងឧបករណ៍ដកដង្ហើមក្នុងកំឡុងពេលមានការរីករាលដាលនៃជំងឺឆ្លងកូរ៉ូណានេះ។ ក្នុងដំណើរទស្សនកិច្ចនៅរោងចក្រផលិតម៉ាសនេះ លោក Macron និយាយថាប្រទេសបារាំងត្រូវការម៉ាសយ៉ាងហោចណាស់ ៤០ លានម៉ាសក្នុងមួយសប្តាហ៍។ លោកកត់សម្គាល់ថាផលិតកម្ម និងស្តុកក្នុងស្រុកបច្ចុប្បន្នមិនគ្រប់គ្រាន់ទេ។លោកប្រធានាធិបតីនិយាយថារោងចក្ររបស់ប្រទេសនេះនឹងបង្កើនទិន្នផលហើយនៅចុងខែមេសានេះ ពួកគេគួរតែអាចផលិតម៉ាសបានចំនួន ១៥ លានម៉ាសក្នុងមួយសប្តាហ៍។ លោក Macron បន្ថែមទៀតថាប្រទេសបារាំងបង្កើតក្រុមហ៊ុនរួមមួយដើម្បីបង្កើតនូវឧបករណ៍ដកដង្ហើមបន្ថែមទៀត។ ក្រុមនេះនឹងត្រូវដឹកនាំដោយក្រុមហ៊ុនផលិតម៉ាស៊ីនដកដង្ហើម Air Liquide ហើយក៏នឹងមានក្រុមហ៊ុនផលិតគ្រឿងបន្លាស់រថយន្ត Valeo ក្រុមហ៊ុនផលិតរថយន្ត PSA និង Schneider Electric ចូលរួមផងដែរ៕

ប្រភព RT ចុះផ្សាយថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here