មន្ត្រីក្រសួងសុខាភិបាលនិយាយថាប្រទេសឥណ្ឌូនេស៊ីបញ្ជាក់ថាវាមានការឆ្លងវីរុសថ្មីចំនួន ១១៤ ករណីទៀតកាលពីថ្ងៃអង្គារដែលនាំឱ្យមានចំនួនសរុបដល់ទៅ ១៥២៨ នាក់។ យោងតាមលោក Achmad Yurianto ឲ្យដឹងថាមនុស្ស ១៤ នាក់ផ្សេងទៀតបានស្លាប់ ហើយពេលនេះចំនួនអ្នកស្លាប់កើនឡើងដល់ ១៣៦ នាក់។ ប្រធានាធិបតីឥណ្ឌូនេស៊ីលោក Joko Widodo ប្រកាសជាបន្ទាន់អំពីសុខភាពសាធារណៈជាតិស្តីពីជំងឺរាតត្បាតប្រភេទនេះកាលពីថ្ងៃអង្គារហើយប្រកាសពីវិធានការណ៍ដើម្បីជួយប្រជាជនដែលមានប្រាក់ចំណូលទាប។ វិធានការណ៍រួមមានការពង្រីកសុខមាលភាពសង្គម ជំនួយស្បៀងអាហារ និងការបញ្ចុះថ្លៃអគ្គិសនីជាដើម។សារព័ត៌មានរ៉យទ័ររាយការណ៍ថា រដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ីលោក Retno Marsudi និយាយថារដ្ឋាភិបាលឥណ្ឌូនេស៊ីសម្រេចចិត្តហាមឃាត់រាល់ការមកដល់ និងការធ្វើដំណើរឆ្លងកាត់របស់ជនបរទេសនៅក្នុងប្រទេសឥណ្ឌូនេស៊ី។ លោក Marsudi និយាយថាជនបរទេសដែលមានការអនុញ្ញាតឱ្យស្នាក់នៅ និងដំណើរទស្សនកិច្ចការទូតមួយចំនួននឹងត្រូវបានលើកលែងពីការហាមឃាត់នេះ។ រដ្ឋាភិបាលក៏នឹងពង្រឹងការត្រួតពិនិត្យទៅលើជនជាតិឥណ្ឌូនេស៊ីដែលវិលត្រឡប់មកប្រទេសរបស់ខ្លួនវិញផងដែរ៕

ប្រភព RT ចុះផ្សាយថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២០









