ក្រសួងសុខាភិបាលស៊ីរីបានប្រកាសនៅថ្ងៃច័ន្ទថា មនុស្សទី២ ដែលមានផ្ទុកវីរុសកូរ៉ូណានៅក្នុងប្រទេសស៊ីរីបានស្លាប់។ ក្រសួងនិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖
“ ករណីស្លាប់លើកទី២ នៃវីរុសនេះត្រូវបានចុះបញ្ជី ដោយវាជាករណីមួយក្នុងចំណោមករណីទាំង១០ ដែលគេរកឃើញនៅក្នុងប្រទេសស៊ីរី”។
ក្រសួងសុខាភិបាលប្រកាសនៅថ្ងៃអាទិត្យថា ស្ត្រីម្នាក់ដែលឆ្លងវីរុសកូរ៉ូណា (កូវីដ-១៩) បានស្លាប់ ក្រោយពីត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដោយនោះត្រូវគេកំណត់ថា ជាការស្លាប់ដំបូងបង្កឡើងដោយវីរុសនោះ៕

ប្រភពព័ត៌មាន Sana ផ្សាយឡើងវិញថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០









