សេតវិមានបាននិយាយថា ប្រធានាធិបតីសហរដ្ឋអាមេរិកលោកដុលណាល់ ត្រាំ និងសមភាគីទួរគីរបស់លោកគឺលោក Recep Tayyip Erdogan បានបញ្ជាក់នៅថ្ងៃអង្គារអំពីតម្រូវការបទឈប់បាញ់នៅក្នុងប្រទេសស៊ីរី និងប្រទេសលីប៊ីក្នុងកំឡុងពេលមានជំងឺរាតត្បាតឆ្លងរាលដាល។ អ្នកទាំងពីរបានជជែកគ្នាតាមទូរស័ព្ទអំពីកិច្ចខិតខំប្រឹងប្រែងដើម្បីកម្ចាត់វីរុស និងជំរុញសេដ្ឋកិច្ចពិភពលោក។
ពួកគេបានយល់ស្របថា វាមានសារៈសំខាន់ជាងពេលណាៗទាំងអស់សម្រាប់ប្រទេសដែលមានជម្លោះជាពិសេសប្រទេសស៊ីរី និងប្រទេសលីប៊ីដើម្បីប្រកាន់ខ្ជាប់នូវបទឈប់បាញ់គ្នា និងខិតខំឆ្ពោះទៅរកដំណោះស្រាយ។
រហូតមកដល់ពេលនេះរដ្ឋាភិបាលស៊ីរីរាយការណ៍ថា មានករណីអ្នកឆ្លងមេរោគ កូវីដ-១៩ តែមួយចំនួនប៉ុណ្ណោះ។ អ្នកជំនាញផ្នែកសុខភាពព្រមានថា ប្រទេសដែលរងការហែកហួរពីសង្គ្រាមស៊ីវិលច្រើនឆ្នាំងាយនឹងឆ្លងវីរុសនេះណាស់៕

ប្រភពព័ត៌មានRT ផ្សាយថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០









