ក្រសួងការបរទេសអ៊ីរ៉ាក់បានរាយការណ៍ថា ការហោះហើរពិសេសចំនួន២របស់អ៊ីរ៉ាក់បានចាកចេញពីទីក្រុង Amman ដោយជើងហោះហើរទីមួយមានពលរដ្ឋចំនួន១៥២នាក់ជិះលើយន្តហោះនិងជើងហោះលើកទី២មានពលរដ្ឋចំនួន១៥៦នាក់ សរុបចំនួនទាំងអស់៣០៨នាក់។ ការហោះហើរពិសេសនេះគឺមានការសម្របសម្រួលជាមួយនឹងក្រសួងដឹកជញ្ជូន និងមានការតាមដានយ៉ាងជិតស្និតដោយរដ្ឋមន្រ្តីក្រសួងការបរទេសជាមួយនឹងកិច្ចខិតខំប្រឹងប្រែងពិសេសដែលធ្វើឡើងដោយឯកអគ្គរដ្ឋទូត និងបុគ្គលិកការទូតដើម្បីទទួលបានការអនុញ្ញាតអោយបើកដែនអាកាសរវាងទីរដ្ឋធានីបាដាដ និងទីក្រុង Amman ដើម្បីបញ្ជូនប្រជាជនអ៊ីរ៉ាក់ដែលជាប់គាំងនៅក្នុង ប្រទេសហ្ស៊កដានី៕

ប្រភពព័ត៌មានពី baghdadpost ចេញផ្សាយថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០









