មានអ្នកឆ្លងវីរុសច្រើនជាង ៥សែននាក់នៅអឺរ៉ុប

0

យោងតាមរបាយការណ៍ចុងក្រោយដោយភ្នាក់ងារសារព័ត៌មាន AFPបានឱ្យដឹងថា បច្ចុប្បន្នមានករណីឆ្លងមេរោគ កូវីដ-១៩ចំនួនច្រើនជាង ៥០០ ០០០ ករណីនៅទូទាំងអឺរ៉ុប។  ការរាប់ថ្មីធ្វើឡើងនៅពេលដែលចំនួនអ្នកស្លាប់ដោយសារវីរុសឡើងដល់ ១០ ០០០ នាក់នៅប្រទេសអេស្បាញ ដោយមានករណីឆ្លងបញ្ជាក់នៅទីនោះកើនឡើងដល់ជាង ១១ម៉ឺននាក់។ មន្ត្រីសុខាភិបាលបារាំងបញ្ជាក់ថា មានមនុស្សស្លាប់ចំនួន ៥០៩នាក់ដោយសារវីរុសពីម្សិលមិញធ្វើឱ្យចំនួនអ្នកស្លាប់របស់ប្រទេសនេះឡើងដល់ជាង ៤ ០០០ នាក់។

ប្រទេសអង់គ្លេសមើលឃើញចំនួនអ្នកស្លាប់ដោយសារវីរុសកូរ៉ូណាមានការកើនឡើងក្នុងសប្តាហ៍នេះ ដោយមានអ្នកស្លាប់ថ្មីចំនួន ៥៦៣នាក់នៅថ្ងៃពុធ។ ករណីបញ្ជាក់នៃការឆ្លងបាននិងកំពុងកើនឡើងនៅក្នុងចក្រភពអង់គ្លេសដោយមានការធ្វើតេស្តវិជ្ជមានឃើញឆ្លងវីរុសចំនួនជិត ៣០ ០០០នាក់គិតត្រឹមថ្ងៃទី១ ខែមេសា។

ប្រធានអង្គការសុខភាពពិភពលោក លោក Tedros Adhanom Ghebreyesus មានប្រសាសន៍នៅថ្ងៃពុធថា ពិភពលោកមានចំនួនករណីឆ្លងថ្មីក្នុងរយៈពេល ៥ សប្តាហ៍កន្លងមកនេះ ខណៈចំនួននៃការឆ្លងបានកើនឡើងដល់មួយលាននាក់នៅទូទាំងពិភពលោក៕

ប្រភពព័ត៌មានRT ផ្សាយថ្ងៃទី២ ខែមេសា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here