រដ្ឋមន្រ្តីក្រសួងអប់រំនិយាយកាលពីថ្ងៃសុក្រថាសិស្សវិទ្យាល័យបារាំងនឹងមិនអនុញ្ញាតអោយអង្គុយប្រឡងបាក់ឌុបដូចពីមុនទៀតនោះទេនៅរដូវក្តៅនេះទេដោយសារជំងឺកូវីដ ១៩ នេះ។ នេះគឺជាការវិវត្តន៍ថ្មីមួយដែលមិនធ្លាប់មានពីមុនមកដែលបង្ហាញពីទំហំនៃការរំខានដែលបណ្តាលមកពីជំងឺរាតត្បាតនេះ។
នេះជាលើកទីមួយហើយចាប់តាំងពីការចាប់ផ្តើមរបស់ខ្លួនក្នុងឆ្នាំ ១៨០៨ ក្រោមការគ្រប់គ្រងរបស់ណាប៉ូលេអុងបូណាផាត (Napoleon Bonaparte) ដែលការប្រឡងបាក់ឌុបនឹងមិនត្រូវបានធ្វើឡើងតាមទម្រង់បែបប្រពៃណីរបស់វាឡើយ។ សូម្បីតែការតវ៉ារបស់និស្សិត និងការតវ៉ាការងារកាលពីខែឧសភាឆ្នាំ ១៩៦៨ ក៏មិនបានរារាំងការប្រឡងនេះទៅមុខដែរ។ រដ្ឋមន្រ្តីក្រសួងអប់រំលោក Jean-Michel Blanquer និយាយនៅក្នុងសុន្ទរកថាតាមទូរទស្សន៍ថា ផ្ទុយទៅវិញ និស្សិតនឹងទទួលបានពិន្ទុជាមធ្យមនៅក្នុងមុខវិជ្ជានីមួយៗដោយគណនាពីពិន្ទុដែលបានផ្តល់សម្រាប់ការធ្វើតេស្ត និងការងារផ្ទះពេញមួយឆ្នាំ។
ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រនិយាយថាប្រទេសបារាំងបញ្ជាក់ថាវាមានករណីឆ្លងវីរុសនេះជិត ៦០០០០ ករណីហើយគិតមកដល់ថ្ងៃសុក្រនេះចំនួនអ្នកស្លាប់មានដល់ទៅ ៥៣៨៧ នាក់ដែលជាចំនួនខ្ពស់បំផុតទីបួននៅលើពិភពលោក។ សាលារៀន និងសាកលវិទ្យាល័យត្រូវបានបិទតាំងពីដើមខែមីនា។ លោករដ្ឋមន្រ្តីមានប្រសាសន៍ថាការបន្តថ្នាក់រៀនឡើងវិញនៅដើមខែឧសភាគឺគ្រាន់តែជា“ សម្មតិកម្ម” ប៉ុណ្ណោះ៕

ប្រភព RT ចុះផ្សាយថ្ងៃទី ៣ ខែមេសា ឆ្នាំ ២០២០









