ប្រធានាធិបតី Jair Bolsonaro និយាយកាលពីថ្ងៃសុក្រថាសង្គមរបស់ប្រទេសប្រេស៊ីលនឹងមិនអាចទប់ទល់នឹងការបិទទ្វារ ២ ទៅ ៣ ខែនោះទេដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុសថ្មីនេះ ហើយលោកក៏បដិសេធចំពោះវិធានការណ៍នៃការឃ្លាតឆ្ងាយពីសង្គមដែលបានអនុវត្តដោយរដ្ឋ និងក្រុងនានាទូទាំងប្រទេស។
“អ្នកដឹងពីជំហររបស់ខ្ញុំ។ វានឹងនាំមកនូវភាពអត់ការងារធ្វើយ៉ាងខ្លាំង” ។ តួលេខរបស់ក្រសួងសុខាភិបាលដែលចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍បង្ហាញថាចំនួនអ្នកស្លាប់បានកើនឡើង ២៣ ភាគរយពីថ្ងៃមុនដល់ចំនួន ២៩៩ នាក់ហើយចំនួនករណីអ្នកឆ្លងក៏មានការកើនឡើង ១៥ ភាគរយដល់ ៧៩១០ នាក់ផងដែរ៕

ប្រភព RT ចុះផ្សាយថ្ងៃទី ៣ ខែមេសា ឆ្នាំ ២០២០









