ទីបញ្ជាការប្រតិបត្តិការរដ្ឋធានីបាដាដកាលពីថ្ងៃសៅរ៍នេះបានប្រកាសថាបានចាប់ខ្លួនមនុស្សជាង១២,០០០នាក់ពីបទរំលោភបម្រាមគោចរចាប់តាំងពីវាត្រូវបានដាក់កាលពីថ្ងៃទី១៧ ខែមីនា។ កងកម្លាំងសន្តិសុខរបស់យើងបន្តអនុវត្តវិធានការបំរាមគោចរនៅខាងក្នុងរដ្ឋធានីបាដាដដោយបានផាកពិន័យសរុបជាទឹកប្រាក់ចំនួន២៥,៥៦៨dinars។ បទបញ្ជានេះបានអំពាវនាវជាថ្មីដល់ប្រជាជននៃរដ្ឋធានីនេះឱ្យចូលរួមសហការពេញលេញតាមការណែនាំរបស់អាជ្ញាធរមានសមត្ថកិច្ចក្នុងការអនុវត្តបម្រាមគោចរ និងមិនចាកចេញពីផ្ទះលើកលែងតែក្នុងករណីចាំបាច់៕

ប្រភពព័ត៌មានពី baghdadpost ចេញផ្សាយថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២០









