រដ្ឋមន្ត្រីខុទ្ទកាល័យលោក Prakash Javadekar និយាយកាលពីថ្ងៃច័នថា នាយករដ្ឋមន្រ្តីឥណ្ឌាលោក Narendra Modi និងឥស្សរជនរដ្ឋាភិបាលកំពូលដទៃទៀតនឹងកាត់បន្ថយប្រាក់ខែ ៣០ ភាគរយនៅឆ្នាំនេះ។លោក Modi ធ្វើការបិទប្រទេសរយៈពេល ៣ សប្តាហ៍ដើម្បីបញ្ឈប់ការរីករាលដាលនៃមេរោគនេះ។ ការផ្លាស់ប្តូរនេះបានធ្វើឱ្យមនុស្សរាប់លាននាក់គ្មានការងារធ្វើ និងផ្នែកដែលងាយរងគ្រោះជាច្រើននៃសង្គមនេះកំពុងតស៊ូដើម្បីស្វែងរកនូវស្បៀងអាហារ និងទីជម្រកនេះបើតាមការរាយការណ៍របស់រ៉យទ័រ។គណៈរដ្ឋមន្រ្តីសហព័ន្ធអនុម័តលើច្បាប់មួយដែលលោក Modi រួមជាមួយប្រធានាធិបតី Ram Nath Kovind អភិបាលរដ្ឋ និងសមាជិកសភាជាច្រើននឹងទទួលយកការកាត់ប្រាក់ខែដែលជាផ្នែកមួយនៃទំនួលខុសត្រូវក្នុងសង្គមរបស់ពួកគេនេះ៕

ប្រភព RT ចុះផ្សាយថ្ងៃទី ៦ ខែមេសា ឆ្នាំ ២០២០









