នាយករដ្ឋមន្រ្តី Shinzo Abe និយាយថាប្រទេសជប៉ុននឹងប្រកាសភាពអាសន្ននៅក្នុងទីក្រុងតូក្យូ និងខេត្តចំនួន ៦ ផ្សេងទៀតនៅព្រឹកថ្ងៃអង្គារនេះក្នុងគោលបំណងបញ្ឈប់ការឆ្លងវីរុសកូរ៉ូណានេះ។ លោក Shinzo Abeធ្វើសេចក្តីប្រកាសនេះនៅក្នុងសុន្ទរកថាទៅកាន់បណ្តាញសារព័ត៌មានផ្សាយផ្ទាល់។សារព័ត៌មានរ៉យទ័ររាយការណ៍ថាមនុស្សជាង ៣៥០០ នាក់ធ្វើតេស្ត៍វិជ្ជមានសម្រាប់មេរោគ Covid-19 នៅក្នុងប្រទេសជប៉ុន ខណៈពេលដែលមនុស្ស ៨៥ នាក់ស្លាប់។ ចំនួននេះកើនឡើងជាមួយនឹងការជូនដំណឹងពិសេសអំពីការរីករាលដាលនៅក្នុងទីក្រុងតូក្យូដែលមានច្រើនជាង ១០០០ ករណីរួមទាំងករណីថ្មីចំនួន ៨៣ កាលពីថ្ងៃច័ន្ទនេះ។ភាពអាសន្នដែលលោក Abeនិយាយនេះ វានឹងមានរយៈពេលប្រហែលមួយខែ រួមជាមួយនឹងការផ្តល់សិទ្ធិអំណាចដល់អភិបាលរដ្ឋជាច្រើនដើម្បីអំពាវនាវដល់ប្រជាជនឱ្យស្នាក់នៅក្នុងផ្ទះ និងអាជីវកម្មដើម្បីបិទទ្វារមួយរយៈសិន ប៉ុន្តែមិនបញ្ជាឱ្យមានការបិទប្រទេសដែលត្រូវបានគេឃើញនៅក្នុងប្រទេសដទៃទៀតទេ។ វាមិនមានការពិន័យចំពោះការមិនអើពើនឹងសំណើនេះទេ។ សម្រាប់កញ្ចប់ជំនួយដែលមានតម្លៃរាប់រយលានដុល្លារអាមេរិកគ្រោងនឹងចាប់ផ្តើមនៅសប្តាហ៍នេះ៕

ប្រភព RT ចុះផ្សាយថ្ងៃទី ៦ ខែមេសា ឆ្នាំ ២០២០









