ក្រសួងសុខាភិបាលនិយាយថាសាធារណរដ្ឋឆេករាយការណ៍អំពីការកើនឡើងភាគរយប្រចាំថ្ងៃទាបបំផុតរបស់ខ្លួននៅក្នុងករណីឆ្លងជំងឺកូរ៉ូណាវីរុសនេះដែលត្រូវបានបញ្ជាក់កាលពីថ្ងៃច័ន្ទនេះ។ ប្រទេសនេះមានចំនួននៃអ្នកឆ្លង ៤៥៩១ ករណីគិតត្រឹមថ្ងៃអាទិត្យពាក់កណ្តាលអធ្រាត្រនេះដែលកើនឡើង ២,៦ ភាគរយពីថ្ងៃមុនដែលជាការកើនឡើងភាគរយទាបបំផុតចាប់តាំងពីដើមខែមីនានេះ។ការកើនឡើងចំនួន ២៨២ នៅថ្ងៃសៅរ៍, ៣៣២ នៅថ្ងៃសុក្រ និង ២៦៩ នៅថ្ងៃព្រហស្បតិ៍ និងជាការកើនឡើងប្រចាំថ្ងៃដែលទាបបំផុតចាប់តាំងពីថ្ងៃទី ២២ ខែមីនា។ វាមានការធ្វើតេស្តចំនួន ៤៧១០ ដែលត្រូវបានធ្វើឡើងកាលពីថ្ងៃអាទិត្យនេះដែលមានការធ្លាក់ចុះពីកំណត់ត្រាចំនួន ៦៨៨៩ កាលពីថ្ងៃសុក្រ ប៉ុន្តែវានៅតែកើនឡើងជិត ២០០០ នាក់ពីមួយសប្តាហ៍មុននៅពេលចំនួននៃការឆ្លងមេរោគប្រចាំថ្ងៃត្រូវបានរកឃើញខ្ពស់ជាងនេះ។
រហូតមកដល់ពេលនេះ ប្រទេសដែលមានប្រជាជនចំនួន ១០,៧ លាននាក់ និងការធ្វើតេស្តិ៍ចំនួន ៨៥០១៤ នាក់រួចហើយនោះក៏មានគោលបំណងបង្កើនសមត្ថភាពនៃការធ្វើតេស្តលើសពី ១០០០០ នាក់ក្នុងមួយថ្ងៃ។ រ៉យទ័រនិយាយថាវាមានអ្នកស្លាប់ ៧២ នាក់និង ៩៦ នាក់ធូរស្បើយហើយនៅថ្ងៃអាទិត្យនេះ មនុស្ស ៣៩១ នាក់ស្ថិតនៅក្នុងមន្ទីរពេទ្យរួមទាំង ៨៤ នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។
ក្រសួងសុខាភិបាលកំពុងធ្វើតេស្ត៍“ ការដាក់ឲ្យនៅដាច់ឆ្ងាយពីគ្នា” តាំងពីសប្តាហ៍មុនដែលជាប្រព័ន្ធមួយដែលផ្តោតលើការតាមដានការរីករាលដាលនៃការឆ្លងមេរោគនេះ។ រដ្ឋាភិបាលសង្ឃឹមថាវានឹងអនុញ្ញាតឱ្យបន្ធូរបន្ថយការរឹតបន្តឹងមួយចំនួនលើអន្តរកម្មអាជីវកម្ម និងការទំនាក់ទំនងសង្គមផងដែរ៕

ប្រភព RT ចុះផ្សាយថ្ងៃទី ៦ ខែមេសា ឆ្នាំ ២០២០









