ប្រធានបុគ្គលិករបស់លោកស្រី Angela Merkel និយាយកាលពីថ្ងៃច័ន្ទថាគាត់មិនគិតថាផែនការរបស់អធិការបតីក្នុងការមិនឈរឈ្មោះសម្រាប់អាណត្តិទី ៥ នៅក្នុងការិយាល័យនឹងមានការផ្លាស់ប្តូរទេ។ កាសែត Bild កាលពីសប្តាហ៍មុននេះក៏លើកឡើងនូវសំណួរចម្ងល់នេះផងដែរ។ លោក Helge Braun ប្រាប់អ្នកយកព័ត៌មានអាឡឺម៉ង់ RTL / n-tv ថា“ ខ្ញុំមិនគិតថានេះជាពេលវេលាណាមួយដែលត្រូវពិភាក្សាអំពីរឿងដូចនោះទេ។ លោកស្រីនិយាយថានេះជាអាណត្តិចុងក្រោយរបស់លោកស្រីក្នុងមុខតំណែងនេះ ហើយខ្ញុំជឿថាវាគ្មានអ្វីផ្លាស់ប្តូរទេ។”លោកស្រី Merkel ដឹកនាំប្រទេសអាឡឺម៉ង់អស់រយៈពេល ១៥ ឆ្នាំហើយហើយធ្លាប់បញ្ជាក់ថាលោកស្រីនឹងមិនស្វែងរកការបោះឆ្នោតឡើងវិញនៅរដូវស្លឹកឈើជ្រុះឆ្នាំ ២០២១ ខាងមុខនេះ។
យោងតាមវិទ្យាស្ថាន Robert Koch Institute សម្រាប់ជំងឺឆ្លងបញ្ជាក់ថាការឆ្លងវីរុសកូរ៉ូណានេះមានការកើនឡើង ៣៦៧៧ ក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះដែលកើនឡើងដល់ទៅចំនួន ៩៥៣៩១ នាក់។ ចំនួនករណីថ្មីនេះគឺទាបជាងការឆ្លងថ្មីចំនួន ៥៩៣៦ ករណីដែលបានរាយការណ៍កាលពីថ្ងៃអាទិត្យ។ ទីភ្នាក់ងារព័ត៌មានរ៉យទ័រនិយាយថាចំនួនអ្នកស្លាប់កើនឡើងពី ៩២ នាក់ទៅ ១៤៣៤ នាក់ហើយ៕

ប្រភព RT ចុះផ្សាយថ្ងៃទី ៦ ខែមេសា ឆ្នាំ ២០២០









