រដ្ឋមន្រ្តីក្រសួងសុខាភិបាលប្រទេសស្វីសមានប្រសាសន៍នៅថ្ងៃច័ន្ទថា វាលឿនពេកក្នុងការពិចារណាចាត់វិធានការណ៍បន្ធូរបន្ថយការរឹតត្បិតពីការរីករាលដាលនៃវីរុសកូវីដ១៩។ នៅថ្ងៃច័ន្ទ អ្នកស្លាប់នៅក្នុងប្រទេសស្វីសកើនឡើងពីចំនួន៥៥៩នាក់ ដល់ចំនួន ៥៨៤នាក់ខណៈពេលដែលចំនួននៃការធ្វើតេស្តវិជ្ជមានបានកើនពី ២១ ១០០នាក់ ដល់ចំនួន២១ ១០០នាក់ នៅថ្ងៃអាទិត្យ។រដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក Alain Berset ប្រាប់អ្នកយកព័ត៌មានថា ជាការពិតយើងមើលទៅអ្នកដទៃ ប៉ុន្តែយើងសំរេចចិត្តដោយខ្លួនឯង។ ប្រទេសស្វីសនឹងប្រើប្រាស់ទិន្នន័យអំពីរោគរាតត្បាតដើម្បីសំរេចថា តើពេលណាគេអាចចាប់ផ្តើមបន្ធូរបន្ថយលលើវិធានការណ៍ ដោយរួមមានការបិទសាលារៀន រង្គសាល ភោជនីយដ្ឋាន និងការហាមឃាត់ការប្រមូលផ្តុំមនុស្សចំនួនច្រើនជាងប្រាំនាក់។ ការរឹតត្បិតត្រូវបានកំណត់រហូតដល់ថ្ងៃទី១៩ ខែមេសា។ លោកបន្ថែមថា ការរាលដាលនៅតែមានការកើនឡើងនៅក្នុងប្រទេសស្វីសតែមិនទាន់ឃើញមានករណីឡើងខ្លាំងថ្មីពីជំងឺកូវីដ១៩នោះទេ។ គណៈរដ្ឋមន្រ្តីគ្រោងនឹងជួបប្រជុំគ្នាពីរដងមុនថ្ងៃទី១៩ ខែមេសា ដូច្នេះពួកគេមានពេលវេលាដើម្បីវាស់ស្ទង់ស្ថានភាពមុននឹងអនុម័តនូវវិធានការណ៍ ដូចនៅប្រទេសអូទ្រីសដែលមានការឆ្លងតិចជាងមុន៕

ប្រភពព័ត៌មានRT ផ្សាយថ្ងៃទី៦ ខែមេសា ឆ្នាំ២០២០









