រដ្ឋាភិបាលអ៊ីស្រាអែលចេញបញ្ជាកាលពីថ្ងៃអង្គារឱ្យពាក់ម៉ាសដែលជាកាតព្វកិច្ចជាសាធារណៈ។ នៅក្នុងជំហាននៃការព្យាយាមទប់ស្កាត់ការរីករាលដាលនៃមេរោគកូរ៉ូណានេះ ប្រទេសនេះក៏អនុម័តពេលវេលាកំណត់សម្រាប់ការរឹតបន្តឹងការធ្វើដំណើរសម្រាប់ថ្ងៃឈប់សម្រាកចាប់ផ្តើមនៅថ្ងៃពុធនេះ។នាយករដ្ឋមន្រ្តីលោក Benjamin Netanyahu មានប្រសាសន៍ថា ឆ្នាំនេះពិធីអាហារពេលល្ងាចគួរជាកិច្ចការតូចតាចមានកំណត់សម្រាប់តែសមាជិកគ្រួសារប៉ុណ្ណោះ។ កាលពីសប្តាហ៍មុននេះ លោកនាយករដ្ឋមន្រ្តីជំរុញឱ្យប្រជាជនអ៊ីស្រាអែលពាក់ម៉ាសពេលកំពុងនៅទីសាធារណៈ។ រដ្ឋាភិបាលនិយាយថាវិធានការណ៍នេះនឹងក្លាយជាកាតព្វកិច្ចនៅថ្ងៃអាទិត្យនេះ។ កុមារអាយុក្រោម ៦ ឆ្នាំ ជនពិការ ឬអ្នកដែលនៅម្នាក់ឯងនៅក្នុងយានយន្ត ឬកន្លែងធ្វើការត្រូវបានលើកលែង។ ម៉ាសក៏អាចធ្វើដោយដៃខ្លួនឯងផងដែរ។ចាប់ពីល្ងាចថ្ងៃអង្គាររហូតដល់ព្រឹកថ្ងៃសុក្រនេះ ការហាមប្រាមការធ្វើដំណើរក្រៅក្រុងដែលមិនចាំបាច់។ ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រនិយាយថាអ៊ីស្រាអែលមានករណីឆ្លងវីរុសកូរ៉ូណានេះច្រើនជាង ៩០០០ ករណីហើយមនុស្ស ៦០ នាក់បានស្លាប់៕

ប្រភព RT ចុះផ្សាយថ្ងៃទី ៧ ខែមេសា ឆ្នាំ ២០២០









