ប្រទេសវៀតណាមបរិច្ចាគម៉ាសចំនួន ៥៥០០០០ ដល់រដ្ឋចំនួន ៥ របស់សហភាពអឺរ៉ុបដើម្បីគាំទ្រដល់ការប្រយុទ្ធប្រឆាំងនឹងកូរ៉ូណាវីរុស

0

ប្រទេសវៀតណាមផ្តល់ម៉ាសចំនួន ៥៥០០០០ ដល់ប្រទេសចំនួន ៥ នៅអឺរ៉ុបកាលពីថ្ងៃអង្គារដើម្បីគាំទ្រការប្រយុទ្ធប្រឆាំងនឹងវីរុសកូរ៉ណានេះ។ ក្រសួងការបរទេសនិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ម៉ាសនេះត្រូវប្រគល់ទៅឱ្យឯកអគ្គរដ្ឋទូតបារាំង អាល្លឺម៉ង់ អ៊ីតាលី អេស្ប៉ាញ និងអង់គ្លេសនៅទីក្រុងហាណូយ។ប្រទេសវៀតណាមរាយការណ៍ថាវាមានករណីឆ្លងវីរុសកូរ៉ូណាចំនួន ២៤៥ ករណីនៅក្នុងប្រទេសនេះដោយមិនមានអ្នកស្លាប់ឡើយ។ ទីក្រុងហាណូយក៏ផ្តល់ម៉ាស និងឧបករណ៍វេជ្ជសាស្ត្រជាច្រើនដល់ប្រទេសដទៃទៀតរួមមានប្រទេសចិន កម្ពុជា និងឡាវផងដែរ។ កាលពីសប្តាហ៍មុនប្រទេសអាស៊ីអាគ្នេយ៍មួយនេះស្នើសុំឱ្យអ្នកផលិតម៉ាសរបស់ខ្លួនបង្កើនការផលិតរបស់ពួកគេដើម្បីផលិតម៉ាសអោយបានចំនួន ៥ លានម៉ាសក្នុងមួយថ្ងៃ៕

ប្រភព RT ចុះផ្សាយថ្ងៃទី ៧ ខែមេសា ឆ្នាំ ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here