ប្រទេសន័រវែសរៀបចំដើម្បីបន្ធូរបន្ថយការរឹតបន្តឹងមួយចំនួនបន្តិចម្តងៗ

0

ប្រទេសន័រវេសនឹងបន្ធូរបន្ថយការរឹតត្បិតមួយចំនួន ដែលការពារការរីករាលដាលនៃការឆ្លងមេរោគកូវីដ១៩។ លោកស្រីនាយករដ្ឋមន្រ្តី Solberg ប្រាប់អ្នកយកព័ត៌មានថា “យើងរួមគ្នាគ្រប់គ្រងវីរុសដូច្នេះយើងអាចបើកសង្គមបន្តិចម្តងៗ”។រដ្ឋមន្រ្តីក្រសួងសុខា​ភិបាលមានប្រសាសន៍នៅថ្ងៃច័ន្ទថា ជំងឺរាតត្បាតកំពុងស្ថិតនៅក្រោមការគ្រប់គ្រងក្នុងប្រទេសន័រវែសដោយសារតែមានអត្រាឆ្លងទាប។ភ្នាក់ងារព័ត៌មាននិយាយថា ប្រទេសន័រវែសស្ថិតក្នុងចំណោមប្រទេសដំបូងគេនៅអឺរ៉ុបដែលបានបិទទ្វារស្ថាប័នឯកជន និងសាធារណៈយ៉ាងទូលំទូលាយបណ្តាលឱ្យសេដ្ឋកិច្ចធ្លាក់ចុះនិងបង្កឱ្យមានការបញ្ឈប់ការងារចំនួនរាប់សែននាក់។ ការរឹតបន្តឹងនាពេលបច្ចុប្បន្នធ្វើរហូតដល់ថ្ងៃទី១៣ ខែមេសា រួមមានការបិទសាលា និងមិនអនុញ្ញាតិឱ្យជនបរទេសដែលមិនរស់នៅ និងធ្វើការនៅប្រទេសន័រវែសចូលមកក្នុងប្រទេស។

សាលាមត្តេយ្យនឹងបើកដំណើរការឡើងវិញនៅចន្លោះថ្ងៃទី២០ និងទី២៧ ខែមេសា។ សាលារៀនចាប់ពីថ្នាក់ទីមួយដល់ថ្នាក់ទី៤ នឹងបើកដំណើរការវិញចាប់ពីថ្ងៃទី២៧ ខែមេសា  ហើយប្រជាជនន័រវេសអាចវិលទៅផ្ទះរបស់ពួកគេវិញចាប់ពីថ្ងៃទី២០ ខែមេសា។ លោកស្រី Solberg បន្ថែមថា ការធ្វើការងារពីផ្ទះនៅតែត្រូវតែបន្ត ហើយលោកស្រីបន្ថែមថា ប្រជាជនន័រវេសត្រូវតែទទួលការត្រួតពិនិត្យដើម្បីប្រឆាំងនឹងការចម្លងរោគក្នុងរយៈពេលយូរ៕

ប្រភពព័ត៌មានRT ផ្សាយថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here