អង្គការសហប្រជាជាតពន្យាពេលពង្រាយទ័ពរក្សាសន្តិភាពនៅទូទាំងពិភពលោក

0

អង្គការសហប្រជាជាតិបញ្ជាឱ្យកងកម្លាំងយោធា និងប៉ូលិសរបស់ខ្លួននៅពាសពេញពិភពលោកផ្អាកការល្បាតក្នុងកិច្ចខិតខំប្រឹងប្រែងកាត់បន្ថយការរីករាលដាលនៃមេរោគកូវីដ១៩។ អ្នកនាំពាក្យអគ្គលេខាធិការអង្គការសហប្រជាជាតិលោក Stephane Dujarric មានប្រសាសន៍ថា ការផ្អាកនេះនឹងចូលជាធរមានរហូតដល់ថ្ងៃទី៣០ ខែមិថុនា។ អ្នកនាំពាក្យរូបនេះបានពន្យល់ថា បទបញ្ជានេះមិនត្រឹមតែអនុវត្តទៅលើអង្គភាពយោធា និងប៉ូលិសប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់មន្ត្រីនីមួយៗផងដែរ។បច្ចុប្បន្ននេះអង្គការសហប្រជាជាតិមានបេសកកម្មរក្សាសន្តិភាពចំនួន១៣បេសកកម្ម នៅទ្វីបអាហ្វ្រិក មជ្ឈិមបូព៌ា ស៊ីប្រឹសកូសូវ៉ូនិងកាស្មៀរ៕

ប្រភពព័ត៌មានRT ផ្សាយថ្ងៃទី៨ ខែមេសា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here