ជនបរទេសនៅប្រទេសថៃទទួលបានការពន្យារទិដ្ឋាការដោយស្វ័យប្រវត្តិ

0

ប្រទេសថៃបានយល់ព្រមលើផែនការមួយនៅថ្ងៃពុធ ដោយអនុញ្ញាតឱ្យជនបរទេសទាំងអស់ទទួលបានការពន្យារទិដ្ឋាការស្របច្បាប់ដោយស្វ័យប្រវត្តិ។ ការពន្យារពេលទិដ្ឋាកាដោយស្វ័យប្រវត្តិត្រូវបានផ្តល់ជូនរហូតដល់ថ្ងៃទី៣០ ខែមេសា នេះបើយោងតាមឯកសាររបស់ក្រសួងមហាផ្ទៃ។ លោកឧត្តមសេនីយ៍ឯក Sompong Chingduang ស្នងការនគរបាលបានប្រាប់ភ្នាក់ងារព័ត៌មានថា រដ្ឋាភិបាលអាចពន្យារពេលកំណត់នេះជារៀងរាល់ខែ។

សកម្មភាពនេះនឹងរារាំងជនបរទេសក្នុងការឈរជាជួរវែងឆ្ងាយនៅមជ្ឈមណ្ឌលអន្តោប្រវេសន៍ និងជាវិធានការណ៍ទប់ស្កាត់នៃការរីករាលដាលមេរោគកូវីដ១៩។  ប្រទេសថៃបានបិទព្រំដែនរបស់ខ្លួន និងហាមឃាត់មិនឱ្យមានជនបរទេសចូលក្នុងប្រទេស លើកលែងតែអ្នកការទូត និងអ្នកកាន់ប័ណ្ណការងារ។

នៅសប្តាហ៍មុន រដ្ឋាភិបាលបានអនុញ្ញាតឱ្យពលករចំណាកស្រុក ដែលផុតកំណត់ពីការស្នាក់នៅក្នុងប្រទេសថៃមិនចាំបាច់ដាក់ពាក្យសុំពន្យាពេលរហូតដល់ប្រទេសថៃបើកព្រំដែនរបស់ខ្លួនឡើងវិញ។ ប្រទេសនេះបានរាយការណ៍មានករណីឆ្លងវីរុសថ្មីចំនួន១១១ករណីនៅថ្ងៃពុធ។

សរុបជារួមប្រទេសថៃបានរាយការណ៍ថា មានករណីឆ្លងមេរោគសរុបចំនួន ២ ៣៦៩ ករណី និងមានអ្នកស្លាប់ចំនួន ៣០នាក់។ ប្រទេសនេះបានប្រកាសពីភាពអាសន្នរហូតដល់ចុងខែ ហើយបានដាក់បំរាមមិនឱ្យមានការធ្វើដំណើរនៅទូទាំងប្រទេសពីម៉ោង ១០យប់ដល់ម៉ោង ៤ព្រឹក៕

ប្រភពព័ត៌មានRT ផ្សាយថ្ងៃទី៨ ខែមេសា​ ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here