ចំនួនអ្នកស្លាប់ពីកូវីដ១៩នៅសហរដ្ឋអាមេរិកឈានដល់លេខរៀងទី២ខណៈប្រទេសអ៊ីតាលីនៅតែស្ថិតលើលំដាប់កំពូល

0

យោងតាមតួលេខចុងក្រោយប្រមូលដោយសាកលវិទ្យាល័យ Johns Hopkins បានអោយដឹងថា សហរដ្ឋអាមេរិកមានចំនួនអ្នកស្លាប់ដោយសារមេរោគកូវីដ១៩លើសចំនួនអ្នកស្លាប់នៅក្នុងប្រទេសស្ប៉ាញនៅយប់ថ្ងៃពុធ។ កំណើនចំនួនអ្នកស្លាប់បានធ្វើឱ្យសហរដ្ឋអាមេរិកក្លាយជាប្រទេសស្ថិតនៅលេខរៀងទី២ បន្ទាប់ពីប្រទេសអ៊ីតាលី ដែលជាប្រទេសមានចំនួនមនុស្សស្លាប់ច្រើនជាងគេក្នុងពិភពលោក។

ទិន្នន័យថ្មីបង្ហាញថា មេរោគដ៍សាហាវនេះសម្លាប់អ្នកជំងឺចំនួន១៤,៨១៧នាក់នៅសហរដ្ឋអាមេរិក។  ទោះបីជាចំនួនអ្នកស្លាប់មានចំនួន ១៧ ៦៦៩នាក់នៅក្នុងប្រទេសអ៊ីតាលី ដែលជាប្រទេសមានចំនួនអ្នកស្លាប់ខ្ពស់បំផុតនៅលើពិភពលោកក៏ដោយ នៅសហរដ្ឋ​អាមេរិកកំពុងនាំមុខលើសប្រទេសដទៃទៀតក្នុងករណីដែលមានសេចក្តីរាយការណ៍ថា សហរដ្ឋអាមេរិកមានអ្នកឆ្លងច្រើនជាងចំនួន ៤៣០ ០០០នាក់។

មេរោគកូវីដ១៩ បានធ្វើទុក្ខបុកម្នេញប្រជាជនប្រមាណចំនួន ១លាន ៥សែននាក់នៅទូទាំង ពិភពលោកចាប់តាំងពីមានការផ្ទុះឡើងនៃជំងឺនេះនៅក្នុងប្រទេសចិននៅចុងឆ្នាំមុន ដែលក្រោយមកបានឆ្លងរាលដាលដល់ចំនួន ១៨៤ប្រទេស និងសម្លាប់មនុស្សច្រើនជាង៨៨ ០០០នាក់។ ប្រទេសអាឡឺម៉ង់ បារាំង និងអ៊ីរ៉ង់ក៏មានករណីឆ្លង និងមានការស្លាប់យ៉ាងច្រើនពីជំងឺរាតត្បាតតែប្រទេសទាំងនោះមានចំនួនរងគ្រោះក្រោមចំនួនអ្នកស្លាប់ និងឆ្លងនៅសហរដ្ឋអាមេរិក អេស្បាញ និងអ៊ីតាលី៕

ប្រភពព័ត៌មានRT ផ្សាយថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here