បទឈប់បាញ់នៅទូទាំងប្រទេសធ្វើឡើងដើម្បីឆ្លើយតបទៅនឹងការផ្ទុះឡើងនៃមេរោគកូវីដ១៩ នៅលើសកលលោក ដោយបទឈប់បាញ់នោះដាក់ចូលជាធរមាននៅក្នុងប្រទេសយេម៉ែននៅថ្ងៃព្រហស្បតិ៍។
ភ្នាក់ងារសារព័ត៌មាននិយាយថា ក្រុមចម្រុះដឹកនាំដោយអារ៉ាប៊ីសោឌីប្រឆាំងនឹងចលនា Houthi របស់ប្រទេសយេម៉ែនបានប្រកាសពេញមួយយប់ថា ពួកគេនឹងបញ្ឈប់ប្រតិបត្តិការយោធាចាប់ពីម៉ោង០៩ព្រឹកនៅថ្ងៃព្រហស្បតិ៍ ដោយមានរយៈពេល២សប្តាហ៍ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់អង្គការសហប្រជាជាតិក្នុងការបញ្ចប់ជម្លោះដែលសម្លាប់មនុស្សច្រើនជាងចំនួន១០០ ០០០ នាក់។
មេដឹកនាំ Houthi មិនទាន់ប្រកាសថា ចលនាគ្រប់គ្រងនៅរដ្ឋធានីសាណា និងមជ្ឈមណ្ឌលទីក្រុងធំៗភាគច្រើននៅក្នុងប្រទេសយេម៉ែននឹងអនុវត្តបទឈប់ដូចគ្នាឬយ៉ាងណានោះទេដែលនេះជាលើកដំបូងតាំងពីមានកិច្ចខិតខំប្រឹងប្រែងសន្តិភាពចាប់តាំងពីចុងឆ្នាំ២០១៨ ។
ក្រុមចម្រុះនិយាយថា សកម្មភាពរបស់ខ្លួនមានគោលបំណងដើម្បីជួយសម្រួលដល់កិច្ចពិភាក្សាដែលអំពាវនាវដោយអ្នកតំណាងអង្គការសហប្រជាជាតិ ដែលជាផ្នែកមួយនៃវិធានការណ៍ទប់ស្កាត់ជំងឺកូវីដ១៩។ រហូតមកដល់ពេលនេះពុំទាន់មានករណីបាញ់គ្នាណាមួយត្រូវបានគេរាយការណ៍នៅក្នុងប្រទេសយេម៉ែនទេ៕

ប្រភពព័ត៌មានRT ផ្សាយថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០









