នាយករដ្ឋមន្រ្តីឥណ្ឌាលោក Narendra Modi បានសម្រេចចិត្តពន្យារពេលបន្ថែមលើការបិទការធ្វើដំណើរនៅទូទាំងប្រទេសដែលគ្រោងនឹងបញ្ចប់នៅថ្ងៃអង្គារនេះ។ វិធានការនេះធ្វើឡើងក្រោយពីមានរដ្ឋជាច្រើនរាយការណ៍ថា ពួកគេបានជំរុញលោក Modi មិនឱ្យបញ្ចប់ការរឹតត្បិត បើទោះបីជាមានការព្រួយបារម្ភថា អាចបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ប្រជាជនក្រីក្រចំនួនរាប់លាននាក់ ដែលចាកចេញពីទីក្រុងធំៗទៅតំបន់ជនបទ។
ឆ្លើយតបចំពោះសេចក្តីប្រកាសនេះ លោក រដ្ឋមន្រ្តីក្រុង Delhi មានប្រសាសន៍ថា“ជំហររបស់ប្រទេសឥណ្ឌាប្រសើរជាងប្រទេសអភិវឌ្ឍន៍ជាច្រើន ពីព្រោះយើងបានចាប់ផ្តើមបិទច្រកហើយ” ។ លោកបានព្រមានថា រាល់ការចំណេញនឹងរងការបាត់បង់ ប្រសិនបើការបិទដំណើរត្រូវបានដកចេញវិញ។
ប្រទេសឥណ្ឌាមានករណីឆ្លងជំងឺ Covid ១៩ ចំនួន ៧ ៦០០ ករណីមកទល់ពេលនេះ ដោយមានអ្នកស្លាប់ចំនួន ២៤៩នាក់។ មនុស្សចំនួន ៧៧៤នាក់បានជាសះស្បើយវិញហើយ នេះបើយោងតាមតួលេខចុងក្រោយបង្អស់របស់លោក Johns Hopkins៕

ប្រភពព័ត៌មានRT ផ្សាយថ្ងៃទី១១ ខែមេសា ឆ្នាំ២០២០









