តាលីបង់ដោះលែងអ្នកទោសរដ្ឋាភិបាលអាហ្វហ្គានីស្ថានចំនួន ២០នាក់

0

អ្នកនាំពាក្យរបស់ក្រុមសកម្មប្រយុទ្ធប្រកាសនៅថ្ងៃអាទិត្យថា ក្រុមតាលីបង់នឹងប្រគល់អ្នកទោសចំនួន ២០នាក់ដែលជាផ្នែកមួយនៃដំណើរការផ្សះផ្សាជាមួយក្រុងកាប៊ុល។ អ្នកនាំពាក្យលោក Suhail Shaheen ផុសលើបណ្តាញសង្គមធ្វីតធ័រថា “ថ្ងៃនេះអ្នកទោសរដ្ឋបាលកាប៊ុលចំនួន ២០នាក់នឹងត្រូវបានដោះលែងដោយក្រុមអ៊ីស្លាម Emirate នៅប្រទេសអាហ្វហ្គានីស្ថាន ហើយនឹងត្រូវបានប្រគល់ទៅឱ្យក្រុម ICRC នៅទីក្រុង Kandahar” ។

ការសំរចចិត្តនេះនឹងធ្វើឡើងនៅរយៈពេលតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយពីក្រុមតាលីបង់បានកោះហៅអ្នកចរចារបស់ខ្លួនពីប្រទេសអាហ្វហ្គានីស្ថាន ក្រោយពីមានការចោទប្រកាន់លើទីក្រុងកាប៊ុលថា បានពន្យារពេលដោះលែងអ្នកទោសពីពន្ធនាគារដោយចេតនា។ ចាប់តាំងពីពេលនោះមក រដ្ឋាភិបាលអាហ្វហ្គានីស្ថានបានដោះលែងយុទ្ធជនតាលីបង់ប្រមាណចំនួន៣០០នាក់។

សហរដ្ឋអាមេរិកនិងក្រុមតាលីបង់បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយនៅខែកុម្ភៈ ដោយសហរដ្ឋអាមេរិកនឹងដកខ្លួនចេញពីប្រទេសអាហ្វហ្គានីស្ថានបន្តិចម្តងៗជាថ្នូរនឹងការធានាសន្តិសុខសុវត្ថិភាពដល់ក្រុមតាលីបង់៕

ប្រភពព័ត៌មានRT ផ្សាយថ្ងៃទី១២ ខែមេសា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here