លោក Gantz របស់អ៊ីស្រាអែលនឹងដាច់អណត្តិ បើលោកខកខានមិនបង្កើតរដ្ឋាភិបាលថ្មី

0

មេដឹកនាំក្រុម Blue និង White លោក Benny Gantz មានប្រសាសន៍ថា លោកកំពុងព្យាយាមដើម្បីឈានដល់កិច្ចព្រមព្រៀងជាមួយនាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក Benjamin Netanyahu ក្រោយពីការិយាល័យប្រធានាធិបតី Reuven Rivlin ប្រកាសថា ថ្ងៃផុតកំណត់នៃការបង្កើតរដ្ឋាភិបាលថ្មីនឹងមិនពន្យារក្រោយថ្ងៃទី១៣ ខែមេសានោះទេ។

លោក Gantz មានប្រសាសន៍ថា លោកកំពុងពិភាក្សាជាមួយភាគី Likud ហើយ ភាគីទាំងពីរកំពុងព្យាយាមយល់ព្រមលើសម្ព័ន្ធភាពមួយ។ ទោះយ៉ាងណាសេចក្តីថ្លែងការណ៍របស់ប្រធានាធិបតីចេញផ្សាយនៅព្រឹកថ្ងៃនេះបានព្រមានថា ភាគីទាំងពីរនឹងមិនផ្តល់ពេលវេលាបន្ថែមទៀតទេ​ ប្រសិនបើពួកគេមិនអាចឈានដល់កិច្ចព្រមព្រៀងនៅពាក់កណ្តាលយប់ថ្ងៃទី១៣ ខែមេសា។

កិច្ចពិភាក្សាដើម្បីបង្កើតរដ្ឋាភិបាលបង្រួបបង្រួមមួយចាប់ផ្តើមនៅក្នុងខែមីនា ក្រោយពីមានការបោះឆ្នោតមានលក្ខណៈមិនពេញលេញ៕

ប្រភពព័ត៌មានRT ផ្សាយថ្ងៃទី១២ ខែមេសា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here