មន្ត្រីប៉ូលិសឥណ្ឌាត្រូវគេសម្លាប់និងម្នាក់ទៀតរងរបួសក្នុងការវាយប្រហារក្នុងតំបន់កាស្មៀរ

0

មន្រ្តីប៉ូលិសម្នាក់ត្រូវគេសម្លាប់ និងម្នាក់ទៀតរងរបួសយ៉ាងធ្ងន់ធ្ងរនៅក្នុងការវាយប្រហាររបស់សកម្មប្រយុទ្ធនៅតំបន់ចាមមួ(Jammu)និងតំបន់កាស្មៀរ(Kashmir)ខណៈដែលប្រទេសឥណ្ឌានិងប្រទេសប៉ាគីស្ថានកំពុងប្រយុទ្ធគ្នាកាត់ព្រំដែនយ៉ាងខ្លាំងក្លា បើទោះបីជាភាគីម្ខាងៗកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩( Covid-19) ក៏ដោយ។

មន្រ្តីប៉ូលិសពិសេសមានប្រសាសន៍ថាប៉ូលិសពិសេសត្រូវគេសម្លាប់នៅក្នុងការវាយប្រហារមួយនៅក្នុងស្រុកឃីសវ៉ា(Kishtwar)នៃតំបន់មានជម្លោះ។ គេរាយការណ៍ថា ឧប្បត្តិហេតុនេះបានកើតឡើងនៅក្នុងភូមិដាច់ស្រយាលមួយនៃទីក្រុងDachan នៅពេលដែលក្រុមសកម្មប្រយុទ្ធបើកការបាញ់ប្រហារទៅលើក្រុម SPOs ។ បន្ទាប់មក ក្រុមអ្នកវាយប្រហារបានរត់គេចខ្លួនពីកន្លែងកើតហេតុជាមួយនឹងកាំភ្លើងចំនួន២ដើម។ គេបញ្ចូនកម្លាំងប៉ូលិស ទៅកាន់តំបន់នោះដើម្បីតាមដានក្រុមសកម្មប្រយុទ្ធ។

ការវាយប្រហារកើតឡើង ក្រោយពីមានការបាញ់ផ្លោងឆ្លងកាត់ព្រំដែនរវាងប្រទេសឥណ្ឌានិងប្រទេសប៉ាគីស្ថានសម្លាប់ជនស៊ីវិលឥណ្ឌាចំនួន៣នាក់និងបណ្តាលឲ្យជនជាតិប៉ាគីស្ថានចំនួន២នាក់រងរបួសនៅថ្ងៃអាទិត្យ។ កម្លាំងទ័ពបានបាញ់តបតគ្នាកាត់តំបន់ត្រួតពិនិត្យ(LoC)ដែលបែងចែកតំបន់ជម្លោះកាស្មៀរ។ក្រសួងការបរទេសរបស់ប្រទេសប៉ាគីស្ថានចោទប្រកាន់លើប្រទេសឥណ្ឌាក្រោយពីមានជនស៊ីវិលស្លាប់នាពេលថ្មីៗនេះ។

ភាគីទាំងពីរបានចោទប្រកាន់គ្នាទៅវិញទៅមកពីបទបំពានលើបទឈប់បាញ់ចំនួនរាប់រយដងនៅខែមីនា ដោយមន្ត្រីកងទ័ពឥណ្ឌាអះអាងថា សកម្មភាពនៅព្រំដែនចុងក្រោយបង្អស់គឺជាការបិទបាំងដើម្បីអនុញ្ញាតឱ្យពួកសកម្មប្រយុទ្ធដែលគាំទ្រដោយប៉ាគីស្ថានជ្រៀតចូលតំបន់កាស្មៀរឥណ្ឌា ខណៈពេលដែលកងទ័ពឥណ្ឌាមួយចំនួនកំពុងរវល់ក្នុងការជួយកិច្ចការនៅជំរុំសុខភាពដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩(Covid-19)៕

ប្រភពព័ត៌មានRT ផ្សាយថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here