មន្ត្រីមួយរូបនិយាយនៅថ្ងៃចន្ទថា ចំនួនប្រជាជនឆ្លងកាត់ព្រំដែនចិនត្រូវបានកាត់បន្ថយ ចំនួន៩០ភាគរយ ដែលនោះជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ទីក្រុងប៉េកាំងក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩។ លោក Liu Haitao នៃរដ្ឋបាលអន្តោប្រវេសន៍ជាតិមានប្រសាសន៍ថា ករណីឆ្លងនៅតែមានចំនួនកើនឡើងក្នុងប្រទេសនៅតាមបណ្តោយព្រំដែនប្រទេសចិន។
លោកបន្តថា ប្រទេសចិនកំពុងធ្វើការដើម្បីកំណត់ច្រកឆ្លងកាត់ដែលមិនចាំបាច់ទាំងអស់ ប៉ុន្តែវានៅតែជាបញ្ហាប្រឈមដ៏ធំមួយក្នុងការគ្រប់គ្រងអ្នកឆ្លងភ្នំ ឆ្លងសាឡាង និងផ្លូវជាច្រើននៅតាមបណ្តោយព្រំដែនដ៏វែងរបស់ប្រទេសចិន។
ភ្នាក់ងារសារព័ត៌មានរាយការណ៍ថា ករណីឆ្លងវីរុសថ្មីសរុបមានចំនួន១០៨ករណីនៅក្នុងប្រទេសចិនដីគោកនៅថ្ងៃអាទិត្យ ដែលជាចំនួនកើនឡើងពី៩៩ករណីនៅថ្ងៃមុន និងមានចំនួនឆ្លងខ្ពស់បំផុត ១៤៣ករណីរាយការណ៍នៅថ្ងៃទី៥ ខែមីនា៕

ប្រភពព័ត៌មានRT ផ្សាយថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០









