រដ្ឋាភិបាលជប៉ុនមានប្រសាសន៍នៅថ្ងៃច័ន្ទថា នៅពេលនេះប្រទេសជប៉ុនពុំហេតុផលអ្វីដើម្បីពង្រីកស្ថានភាពអាសន្នបន្ថែមទៀតក្រៅពីទីក្រុងតូក្យូ និងទីក្រុងមួយចំនួនតូចនៅក្នុងប្រទេសនោះទេ។
អ្នកនាំពាក្យរដ្ឋាភិបាលលោក Yoshihide Suga មានប្រសាសន៍ថា “រហូតមកដល់ពេលនេះ យើងមិនទាន់មានភ័ស្តុតាងជំនាញណាមួយបង្ហាញថា ស្ថានភាពបន្ទាន់គួរតែប្រកាសដល់កោះហុកកៃដូ(Hokkaido) ឬតំបន់ផ្សេងទៀត”។
រដ្ឋាភិបាលកណ្តាលបានប្រកាសភាពអាសន្ននៅសប្តាហ៍មុនដោយផ្តល់សិទ្ធិអំណាចស្របច្បាប់ដល់អភិបាលក្រុងតូក្យូ និងទៅកាន់តំបន់ដែលមានសក្តានុពលអាចនឹងឆ្លងមេរោគចំនួន៦តំបន់ផ្សេងទៀតដើម្បីស្នើសុំឱ្យប្រជាជននៅឯផ្ទះ និងបិទអាជីវកម្ម។ យ៉ាងណាមិញ ពុំមានការពិន័យចំពោះការមិនគោរពច្បាប់នោះទេ។
ភ្នាក់ងារសារព័ត៌មាននិយាយថា ទីក្រុងតូក្យូរកឃើញករណីឆ្លងថ្មីចំនួន៩១ករណីនៅថ្ងៃចន្ទ។ តួលេខនេះង្ហាញពីការធ្លាក់ចុះនៃអត្រាឆ្លងប្រចាំថ្ងៃចាប់ពីថ្ងៃអាទិត្យ ក្រោយពីរដ្ឋាភិបាលក្រុងតូក្យូធ្លាប់រាយការណ៍ពីករណីថ្មីចំនួន១៦៦ករណីនៅសប្តាហ៍មុន៕

ប្រភពព័ត៌មានRT ផ្សាយថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០









