ប្រទេសន័រវែសនិយាយនៅថ្ងៃចន្ទថា អង្គការសហប្រជាជាតិនឹងបង្កើតមូលនិធិការពារការរីករាលដាលនៃមេរោគកូវីដ១៩ និងគាំទ្រដល់ការព្យាបាលអ្នកជំងឺនៅទូទាំងពិភពលោក។
គោលបំណងរបស់មូលនិធិគឺដើម្បីជួយដល់ប្រទេសកំពុងអភិវឌ្ឍន៍ ដែលមានប្រព័ន្ធសុខាភិបាលខ្សោយក្នុងការដោះស្រាយវិបត្តិ ក៏ដូចជាដើម្បីដោះស្រាយផលវិបាករយៈពេលវែងពីជំងឺរាតត្បាត។ អង្គការសហប្រជាជាតិនឹងប្រកាសជាផ្លូវការនៅសប្តាហ៍នេះ។
លោក Oslo ដែលលើកគំរោងឡើងមានប្រសាសន៍ថា មូលនិធិនេះមិនទាន់បានកំណត់ចំនួនទឹកប្រាក់ដែលខ្លួននឹងដាក់ក្នុងគំនិតផ្តួចផ្តើមនោះទេ ដែលវាអាចមានចំនួនប្រហែលនឹងមូលនិធិឆ្លើយតបរបស់អង្គការសហប្រជាជាតិសម្រាប់ជំងឺអេបូឡាឆ្នាំ២០១៤ ។
រដ្ឋមន្រ្តីក្រសួងការបរទេសលោក Eriksen Soereide បានមានប្រសាសន៍ថា “យើងចង់ធ្វើឱ្យប្រាកដថា កិច្ចខិតខំប្រឹងប្រែងត្រូវបានអនុវត្តឱ្យបានឆាប់តាមដែលអាចធ្វើទៅបានដូច្នេះយើងអាចឆ្លើយតបទៅនឹងការទាមទារ ជាពិសេសឆ្លើយតបទៅនឹងប្រទេសក្រីក្របំផុត”។
អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres នៅសប្តាហ៍មុនបានអំពាវនាវដល់ប្រទេសអ្នកមានមិនត្រឹមតែឱ្យគិតពីពលរដ្ឋរបស់ពួកគេប៉ុណ្ណោះទេ ប៉ុន្តែសូមឱ្យជួយដល់ប្រទេសដែលមិនបានត្រៀមរៀបចំដោះស្រាយវិបត្តិជំងឺកូវីដនេះផង៕

ប្រភពព័ត៌មានRT ផ្សាយថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០









