ការឆ្លងករណីជំងឺ Covid ១៩ប្រចាំថ្ងៃរបស់ប្រទេសអ៊ីតាលីមានការថយចុះ

0

ភ្នាក់ងារការពារជនស៊ីវិលនិយាយថា ចំនួនអ្នកស្លាប់ដោយសារការឆ្លងជំងឺកូវីដ១៩ នៅប្រទេសអ៊ីតាលីបានកើនឡើងពីចំនួន៤៣១ ករណីដល់ចំនួន៥៦៦នាក់នៅថ្ងៃចន្ទ។ ចំនួនករណីឆ្លងថ្មីបានធ្លាក់ចុះពីចំនួន៤.០៩២ មកនៅចំនួន ៣.០៩២ ករណី ដែលនោះជាចំនួនឆ្លងទាបបំផុតចាប់តាំងពីថ្ងៃទី៧ ខែមេសាមក។ ភ្នាក់ងារបន្តថា ចាប់តាំងពីការផ្ទុះឡើងនៅថ្ងៃទី២១ ខែកុម្ភៈចំនួនអ្នកស្លាប់សរុបនៅប្រទេសអ៊ីតាលីកើនឡើងដល់ចំនួន២០.៤៦៥នាក់ ហើយប្រទេសមានចំនួនមនុស្សស្លាប់ខ្ពស់បំផុតទី២ នៅលើពិភពលោកគឺសហរដ្ឋអាមេរិក បន្ទាប់មកប្រទេសទី៣ដែលមានចំនួនស្លាប់ច្រើនគឺប្រទេសអេស្ប៉ាញ។

ភ្នាក់ងារព័ត៌មាននិយាយថានៅថ្ងៃចន្ទមានមនុស្សចំនួន៣.២៦០នាក់ស្ថិតនៅក្រោមការមើលថែររក្សាយ៉ាងយកចិត្តទុកដាក់ ដោយនៅថ្ងៃអាទិត្យមុនមួយថ្ងៃមានមនុស្សចំនួន ៣.៣៤៣នាក់ស្ថិតក្រោមការមើលថែរ នេះបង្ហាញថាមានការថយចុះចំនួន ១០នាក់នៅថ្ងៃបន្ទាប់។ គេប្រកាសថា ក្នុងចំណោមអ្នកឆ្លងជំងឺមានមនុស្សចំនួន៣៥.៤៣៥នាក់បានជាសះស្បើយ ដោយនៅរយៈពេលមុននោះមួយថ្ងៃ មានការប្រកាសថា មានមនុស្សចំនួន ៣៤.២១១ បានជាស្បើយ៕

ប្រភពព័ត៌មានRT ផ្សាយថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here