យោងតាមប្រភពព័ត៌មានពីមេដឹកនាំបច្ចុប្បន្ន លោកស្រី Annegret Kramp-Karrenbauer បានបញ្ចាក់អោយដឹងថា អ្នកអភិរក្សប្រជាធិបតេយ្យអាឡឺម៉ង់លោកស្រី Angela Merkel ទំនងជានឹងពន្យាពេលបោះឆ្នោតជ្រើសរើសប្រធានថ្មីរហូតដល់ខែធ្នូដោយសារតែមានវិបត្តិជំងឺកូវីដ១៩។លោក dpa ដកស្រង់សម្តីលោកស្រី Kramp-Karrenbauer មានសេចក្តីថា៖
“ជិតដល់រដូវឈប់សម្រាកនៅរដូវក្តៅជាមួយនឹងសន្និសីទគណបក្សពិសេសមួយតែ មានពេលវេលាតែពីរ ឬបីសប្តាហ៍ ដែលរយៈពេលនេះតិចជាងតម្រូវការសម្រាប់ការរៀបចំធ្វើសន្និសីទនោះ។”
មេដឹកនាំថ្មីនឹងស្ថិតក្នុងជំហរឈរឈ្មោះជាបេក្ខជនក្នុងការបោះឆ្នោតសហព័ន្ធបន្ទាប់។ លោកស្រី Merkel មានប្រសាសន៍ថា លោកស្រីនឹងមិនឈរឈ្មោះនៅអាណត្តិទី៥ទេ។ លោកស្រី Kramp-Karrenbauer ដែលជាបុព្វការីជនរបស់លោកស្រី Merkel មានប្រសាសន៍នៅខែកុម្ភៈថា លោកស្រីនឹងបន្តបោះជំហានទៅមុខ ក្រោយពីមានរឿងអាស្រូវនៅសាខាមួយកើតឡើងទាក់ទងទៅនឹងការបោះឆ្នោត CDU ជាមួយក្រុមស្តាំនិយមដើម្បីជ្រើសរើសមេដឹកនាំរដ្ឋមួយពីភាគីទីបី។
មេដឹកនាំCDUថ្មីត្រូវតែជាអ្នកដែលពេញចិត្ដនឹងឈរឈ្មោះជាអធិការបតីក្នុងការបោះឆ្នោត បន្ទាប់ទៀតនៅខែតុលា ឆ្នាំ២០២១ ប៉ុន្តែសហភាពអភិរក្សនិយមរបស់គ្រីស្ទសាសនាសង្គមនៅតំបន់ Bavaria ក៏ត្រូវតែយល់ព្រម និងគួរតែជ្រើសរើសមេដឹកនាំរបស់ខ្លួនដោយរើសលោក Markus Soeder ធ្វើជាបេក្ខជន៕

ប្រភពព័តមានRT ផ្សាយថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០









