រដ្ឋាភិបាលប្រទេសប៉ូឡូញត្រៀមដកការរឹតត្បិតមួយចំនួនចាប់ពីថ្ងៃទី១៩ ខែមេសា

0

នៅថ្ងៃអង្គារ រដ្ឋាភិបាលមានប្រសាសន៍ថា ប្រទេសប៉ូឡូញនឹងដកវិធានការណ៍រឹតត្បិតទប់ទល់នឹងការឆ្លងមេរោគថ្មីជាបណ្តើរៗនៅថ្ងៃទី១៩ខែមេសាដោយដកការរឹតត្បិតផ្តើមពីហាងតូចៗ។ ប្រទេសនេះក៏កំពុងត្រៀមរៀបចំការបោះឆ្នោតប្រធានាធិបតីនៅថ្ងៃទី១០ ខែឧសភា។ រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក Lukasz Szumowski ប្រាប់ស្ថានីយវិទ្យុ RMF FM ថា “ចាប់ពីថ្ងៃទី១៩ យើងនឹងចាប់ផ្តើមបើកសេដ្ឋកិច្ចឱ្យមានដំណើរការ​សន្សឹមៗ ” ។

អ្នកនាំពាក្យរដ្ឋាភិបាលប៉ូឡូញ លោក Piotr Muller ប្រាប់វិទ្យុសាធារណៈថា ការរឹតត្បិតលើហាងនានាទំនងជាត្រូវដកចោលមុនគេ។ លោក Muller បន្ថែមទៀតថា រដ្ឋាភិបាលនៅរាជធានី Warsaw នឹងសម្រេចចិត្តដកបម្រាមបន្ថែមនៅថ្ងៃពុធ ឬថ្ងៃព្រហស្បតិ៍។

ភ្នាក់ងារសារព័ត៌និយាយថា គិតត្រឹមថ្ងៃចន្ទ ប្រទេសប៉ូឡូញបានរាយការណ៍ថា មានករណីឆ្លងវីរុសថ្មីចំនួន ៦៩៣៤ ករណី និងមានអ្នកស្លាប់ចំនួន ២៤៥នាក់ ហើយព្រំដែនរបស់ប្រទេសនឹងនៅតែបន្តបិទរហូតដល់ថ្ងៃទី៣ ខែឧសភា៕

ប្រភពព័ត៌មានRT ផ្សាយថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here