ចំនួនអ្នកស្លាប់ពីជំងឺកូវីដ១៩ នៅសហរដ្ឋអាមេរិកកើនដល់ចំនួន២៥.០០០នាក់

0

អ្នកស្លាប់ដោយសារជំងឺកូវីដ១៩នៅសហរដ្ឋអាមេរិកកើនឡើងដល់ចំនួន២៥.០០០នាក់ នេះបើយោងតាមប្រភពទិន្នន័យជាច្រើនដែលកំពុងតាមដានពីចំនួនអ្នកឆ្លងវីរុស។ នៅព្រឹកថ្ងៃអង្គារ​ ករណីឆ្លងចុះបញ្ចីសរុបនៅសហរដ្ឋអាមេរិកមានចំនួនច្រើនជាង ៨៤.០០០ករណី។

ចំនួននេះធ្វើឱ្យសហរដ្ឋអាមេរិកស្ថិតក្នុងលំដាប់ទីមួយនៅទូទាំងពិភពលោកទាំងករណីឆ្លង និងអ្នកស្លាប់ និងជាចំនួនច្រើនលើសប្រទេសដែលរងគ្រោះខ្លាំងជាងគេគឺប្រទេសអ៊ីតាលីដោយមានស្លាប់ចំនួន ២១.០០០ នាក់។

ទីក្រុងញូវយ៉កនៅតែរងការវាយប្រហារខ្លាំងបំផុតដោយមានមនុស្សស្លាប់ជិតចំនួន ១១.០០០ នាក់ និងមានអ្នកឆ្លងច្រើនជាង ២០២.០០០ករណី។ ចំពោះតែទីក្រុងញូវយ៉កមួយមានមនុស្សស្លាប់ចំនួន ៧.៩០០នាក់ និងមានអ្នកឆ្លងចំនួន ១១០.០០០ករណី។

ករណីឆ្លងជំងឺកូវីដ១៩ មានចំនួន ១,៩៥លានករណីត្រូវបានចុះបញ្ជីនៅទូទាំងពិភពលោកចាប់តាំងពីខែធ្នូ ដោយគេរកឃើញភ្នាក់ងារបង្កដំបូងនៅក្នុងទីក្រុង Wuhan​ នៃប្រទេសចិន។ ជំងឺនេះរីករាលដាលពីទីនោះមក បើទោះបីជាមានការព្យាយាមគ្រប់គ្រងវាតាមរយៈការបិទទីក្រុង និងការហាមឃាត់ក៏ដោយ ហើយអង្គការសុខភាពពិភពលោកបានប្រកាសថា វាជាជំងឺរាតត្បាតនៅថ្ងៃទី១១ ខែមីនា៕

ប្រភពព័ត៌មានRT ផ្សាយថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here