យោងតាមប្រភពអ្នកនាំពាក្យតាលីបង់ម្នាក់បានអោយដឹងថា ប្រធានក្រុមអ្នកចរចាអាមេរិកនៅប្រទេសអាហ្វហ្កានីស្ថាន និងមេបញ្ជាការកំពូលអាមេរិកបានជួបពិភាក្សាជាមួយក្រុមតាលីបង់នៅក្នុងទីក្រុងដូហាស្តីអំពីជំលោះនៃការដោះលែងអ្នកទោសដែលបានជួយជំរុញដល់កិច្ចប្រឹងប្រែងសន្តិភាពដឹកនាំដោយសហរដ្ឋអាមេរិក។
កិច្ចពិភាក្សាបានធ្វើឡើងនៅថ្ងៃច័ន្ទ បើទោះបីជាមានការរាតត្បាតពីជំងឺកូវីដ១៩ នៅលើពិភពលោក ក៏មានចលនាមួយចំនួនទាក់ទងនឹងការដោះលែងអ្នកទោស ដោយរដ្ឋាភិបាលនៅទីក្រុងកាប៊ុលបានដោះលែងអ្នកជាប់ឃុំចំនួន ៣០០នាក់ ហើយក្រុមតាលីបង់បានដោះលែងអ្នកទោសរដ្ឋាភិបាលលើកដំបូង។
ជម្លោះរីករាលដាល និងការដោះលែងដោយសន្តិភាព ធ្វើឱ្យមានកំណើនអំពើហឹង្សាពីក្រុមតាលីបង់ និងបញ្ហាផ្សេងៗទៀត ដែលកត្តានេះបានរារាំងដល់កិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ចប់សង្រ្គាមរយៈវែងបំផុតរបស់សហរដ្ឋអាមេរិក។
លោក Suhail Shaheen អ្នកនាំពាក្យការិយាល័យតាលីបង់នៅទីក្រុងដូហា(Doha)សរសេរថា តំណាងពិសេសសហរដ្ឋអាមេរិកលោក Zalmay Khalilzad និងឧត្តមសេនីយ៍កងទ័ពអាមេរិក Scott Miller បានជួបជាមួយលោក Mullah Abdul Ghani Baradar សហស្ថាបនិកចលនាបះបោរនិងជាប្រធានចរចា។ពួកគេពិភាក្សាដោះស្រាយលើការអនុវត្តពេញលេញនូវកិច្ចព្រមព្រៀងរវាងសហរដ្ឋអាមេរិក និងក្រុមតាលីបង់ សម្រាប់ការដកកងទ័ពអាមេរិក ដែលត្រូវបានបញ្ឈប់ជាបណ្តើរៗ ក៏ដូចជាមានការពន្យាពេលក្នុងការដោះលែងអ្នកទោស។
នៅសប្តាហ៍មុន ក្រុមតាលីបង់បានចោទប្រកាន់សហរដ្ឋអាមេរិកថា បានបំពានលើកិច្ចព្រមព្រៀងដែលគាំដល់ទ្រប្រតិបត្តិការសន្តិសុខនៅផ្នែកខ្លះនៃប្រទេសអាហ្វហ្គានីស្ថាន ហើយបានព្រមានថា ការគាំទ្របែបនេះអាចបង្កអន្តរាយដល់កិច្ចព្រមព្រៀង។ ភ្នាក់ងារព័ត៌មាននិយាយថា វាជាលើកទី២ ហើយដែលលោក Miller មេបញ្ជាការនៃកងកម្លាំងអន្តរជាតិដឹកនាំដោយសហរដ្ឋអាមេរិកបានជួបជាមួយក្រុមតាលីបង់ចាប់តាំងពីថ្ងៃសុក្រ៕

ប្រភពព័ត៌មានRT ផ្សាយថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០









