មជ្ឍមណ្ឌលវិបត្តិបាននិយាយនៅថ្ងៃពុធថា ចំនួនករណីឆ្លងជំងឺកូវីដ១៩ នៅប្រទេសរុស្ស៊ីបានកើនដល់ចំនួន ៣ ៣៨៨នាក់ក្នុងមួយថ្ងៃ និងចំនួន ២៤.៤៩០នៅក្នុង ៨៤តំបន់។
សាធារណរដ្ឋ Altai ជាតំបន់តែមួយគត់នៃប្រទេសរុស្ស៊ីដែលមិនរងផលប៉ះពាល់ពីជំងឺកូវីដ១៩។ មនុស្សចំនួន ១.៩៨៦នាក់បានជាសះស្បើយពីជំងឺនេះ ហើយមានមនុស្សចំនួន ១៩៨នាក់បានស្លាប់។
ទីក្រុងម៉ូស្គូបានបញ្ជាក់ពីករណីឆ្លងជំងឺកូវីដ១៩ ចំនួន ១.៧៧៤ករណី ដែលនាំឱ្យមានការរាប់ជាផ្លូវការនៅក្នុងរដ្ឋធានីនៃប្រទេសរុស្ស៊ីដល់ចំនួន ១៤.៧៧៦ករណី។ ករណីឆ្លងថ្មីនៃជំងឺនេះត្រូវបានគេកត់ត្រានៅក្នុងតំបន់ចំនួន៦៤ផ្សេងទៀតរួមមាននៅក្នុងទីក្រុងម៉ូស្គូ (ចំនួន២៧២ករណី) និងតំបន់ Murmansk (ចំនួន១៣៧ករណី) នៅ St. Petersburg (ចំនួន១៣០ករណី) នៅ Leningrad Region (១០៨ករណី) នៅសាធារណរដ្ឋ Komi Republic (ចំនួន៩៧ករណី) នៅសាធារណរដ្ឋ Ingushetia Republic (ចំនួន៥៦ករណី) និងនៅ Smolensk Region (ចំនួន៥១ករណី)។
ក្នុងរយៈពេលមួយថ្ងៃប្រជាជនចំនួន២៩២នាក់ត្រូវបានរំសាយចេញពីមន្ទីរពេទ្យ ដោយក្នុងនោះមនុស្សចំនួន១៨៩នាក់រំសាយចេញពីមន្ទីពេទ្យនៅទីក្រុងមូស្គូ មនុស្សចំនួន១នាក់នៅ St. Petersburg និងមនុស្សចំនួន ៨នាក់ទៀតនៅតំបន់ Krasnodar និង Kaliningrad ៕

ប្រភពព័ត៌មានRT ផ្សាយថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០









