ប៉ូលិសប្រឆាំងអំពើរភេរវកម្មនៅក្នុងប្រទេសអាឡឺម៉ង់ចាប់ខ្លួនជនជាតិTajikចំនួន៤នាក់ដោយសង្ស័យថា ពួកគេបានរៀបចំផែនការធ្វើសកម្មភាពវាយប្រហារភេរវកម្មប្រឆាំងនឹងមូលដ្ឋានយោធាអាមេរិកនៅក្នុងប្រទេសអាឡឺម៉ង់។
សមាជិករដ្ឋអ៊ីស្លាមត្រូវគេចាប់ខ្លួននៅក្នុងការវាយឆ្មក់នាពេលព្រឹកព្រលឹមនៅតាមទីតាំងផ្សេងៗគ្នានៅភាគខាងជើងនៃរដ្ឋ Rhine-Westphalia។ ជនជាប់សង្ស័យទាំងអស់ជាពលរដ្ឋ Tajik ត្រូវបានគេកំណត់អត្តសញ្ញាណបានតែឈ្មោះដំបូងរបស់ពួកគេតែប៉ុណ្ណោះ រួមមានលោក Azizjon B លោក Muhammadali GលោកFarhodshoh K និងលោកSunatullokh K។ មេដឹកនាំក្រុមនេះគឺបុរសជនជាតិTajikមានអាយុ៣០ឆ្នាំ ដែលមានឈ្មោះថា Ravsan B បានជាប់ពន្ធនាគារអស់រយៈពេល១២ខែមុន ដោយជាប់ចោទពីបទប្រើប្រាស់អាវុធ។
រដ្ឋអាជ្ញាសហព័ន្ធអាឡឺម៉ង់ចោទប្រកាន់ថា បុរសទាំងនោះធ្លាប់បានស្បថបង្ហាញពីភក្ដីភាពចំពោះក្រុម IS នៅដើមឆ្នាំ២០១៩ ហើយបានទាក់ទងជាមួយឥស្សរជនជាន់ខ្ពស់ជាច្រើននៅក្នុងអង្គការភេរវកម្មបែកបាក់ដែលមានមូលដ្ឋាននៅក្នុងប្រទេសស៊ីរី។
សមាជិកភេវរករគ្រោងនឹងធ្វើការវាយប្រហារនៅប្រទេស Tajikistan មុនពេលពួកគេប្តូរការផ្តោតអារម្មណ៍ទៅលើប្រទេសអាឡឺម៉ង់។ ក្រុមនេះក៏កំពុងកំណត់គោលដៅលើអ្នករិះគន់សាសនាអ៊ីស្លាមផងដែរ។
“រដ្ឋអាជ្ញានិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “គោលដៅវាយប្រហារត្រូវបានគេសន្មត់ថាជាស្ថាប័ននៃកងកម្លាំងសហរដ្ឋអាមេរិកនៅប្រទេសអាឡឺម៉ង់ ឬសូម្បីតែលើមនុស្សម្នាក់ៗ”។ជាពិសេសពួកគេមានគម្រោងធ្វើឃាតទៅលើបុគ្គលដែលបានធ្វើអត្ថាធិប្បាយជាសាធារណៈ ដែលពួកគេចាត់ទុកថាជាការអធិប្បាយនោះជាការរិះគន់ទៅលើសាសនាអ៊ីស្លាម។”
ព្រះរាជអាជ្ញាអះអាងថា សមាជិកភេវរករបានទិញសម្ភារៈតាមអ៊ីនធឺរណិតដោយមានបំណងផលិតគ្រឿងផ្ទុះ។ ក្រុមនេះត្រូវបានគេចោទប្រកាន់ថា ធ្លាប់បានប្រមូលប្រាក់នៅក្នុងប្រទេសអាឡឺម៉ង់ និងធ្វើការផ្ទេរប្រាក់ទាំងនោះតាមរយៈបណ្តាញនៅក្នុងប្រទេសទួរគី។ក្រុមនោះក៏ត្រូវបានគេចោទប្រកាន់បន្ថែមថា បានប៉ុនប៉ងធ្វើឃាតនៅក្នុងប្រទេស Albania ដោយនោះជាផ្នែកមួយនៃសកម្មភាពរៃអង្គាសប្រាក់របស់ពួកគេ និងមានសមាជិកចូលរួមធ្វើសកម្មភាពលោក Rvasan B និង Sunatullokh K ហើយការវាយប្រហារនោះទទួលបរាជ័យ៕

ប្រភពព័ត៌មានRT ផ្សាយថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០









